ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

ដុំពេជ្រធំបំផុតនេះ ត្រូវបានរកឃើញកាលពីឆ្នាំមុន ដែលគេបានដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសចាប់តាំងពីថ្ងៃអង្គារ មុនពេលដាក់លក់បំបែកកំណត់ត្រាពិភពលោកតម្លៃ ៧០លានដុល្លារ។

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

ដុំពេជ្រនេះមានឈ្មោះ Lesedi la Rona មានអាយុកាល ៣ពាន់លានឆ្នាំ ទំហំ ១ ១០៩ការ៉ាត់ គឺស្មើនឹងកូនបាល់ថេនីស។

ដុពេជ្រដ៏កម្រខាងលើត្រូវបានក្រុមហ៊ុន Lucara Diamond Corp ជាអ្នករកឃើញនៅកន្លែងរុករករ៉ែក្នុងប្រទេសបុតស្វាន់ណា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលគេរៀបរាប់ថាជាដុំពេជ្រមានតែមួយតាំងពីចាប់ផ្ដើមរុករក និងធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយ។

ក្រោយដាក់តាំងបង្ហាញ Lesedi la Rona នឹងសម្រេចលក់ដេញថ្លៃនៅថ្ងៃទី ២៩មិថុនាខាងមុខ ដោយរំពឹងថានឹងលក់បំបែកកំណត់ត្រាបាន ៧០លានដុល្លារ នៅទីស្នាក់ការ  Sotheby’s Bond Street  ទីក្រុងឡុងដ៏៕

ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​ ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​

ប្រភព៖ sabay

  • ដុំ​ពេជ្រ​​​​ធំ​បំផុត​អាយុ​៣​ពាន់​លាន​ឆ្នាំ ​ដាក់​ដេញ​ថ្លៃ​​បំបែក​កំណត់ត្រា​​៧០លាន​ដុល្លារ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: