ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​

នាពេលថ្មីនេះៗ អាជ្ញាធរប្រទេសម៉ាឡេស៊ី បានរកឃើញថាអ្នកដើរទានតាមដងផ្លូវភាគច្រើនមានប្រាក់ច្រើនជាងអ្នកដាក់ទានទៅទៀត។ នេះបើតាមឲ្យដឹងរបស់ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមប្រចាំរដ្ឋ Penang លោក Said Sidup ។

ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​

លោកថ្លែងបែបនេះគឺផ្អែកទៅលើព័ត៌មានទទួលបានពីក្រុមអាជ្ញាធរធ្វើការសាកសួរលើបណ្ដាអ្នកសុំទាន ក្នុងប្រតិបត្តិការបោសសម្អាតអ្នកសុំទាន និងជនអនាថា ដោយមួយថ្ងៃពួកគេសុំបាន ១០០០រីងហ្គីត ឬ ២៤៤ដុល្លារអាមេរិកឯណោះ។

“ចិត្តសប្បុរសធម៌របស់ប្រជាជនម៉ាឡេស៊ី បានផ្ដល់ឱកាសឲ្យក្រុមអ្នកសុំទានកាន់តែមានបាន”។ នេះបើតាមប្រភពខាងលើប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកម្មវិធីអប់រំសាធារណជន ក្នុងការឆ្លើយតបនឹងបញ្ហាអ្នកសុំទាន។

លោក Said បានណែនាំឲ្យសាធារណជន មានការប្រុងប្រយ័ត្នពេលឲ្យប្រាក់ទៅអ្នកសុំទាន ព្រោះអ្នកសុំទានខ្លះជាក្រុមបក្សពួករកស៊ី។ លោកបន្តថា អ្នកដែលចង់បរិច្ចាគគួរតែចូលរួមជាមួយអង្គភាព ឬអង្គការដែលបានចុះឈ្មោះត្រឹមត្រូវ ដូចជាអង្គការសុខុមាលភាព និងតាមវិហារជាដើម។

គួរបញ្ជាក់ថា នាយកដ្ឋានដដែលបានបើកប្រតិបត្តិការចំនួន ១៥០លើក ក្នុងការបោសសម្អាតអ្នកសុំទានចាប់តាំងពីខែមករាមក និងចាប់អ្នកសុំទាន់បានចំនួន ២០១នាក់ ដោយ ១៤២នាក់ជាប្រជាជនម៉ាឡេស៊ី និងក្រៅពីនេះជាជនបរទេស៕

 

ប្រភព៖ sabay

  • ម៉ាឡេស៊ី​​រក​ឃើញ​​​អ្នក​សុំទាន​ភាគ​ច្រើន​ ​មាន​ជាង​អ្នក​ដាក់​ទាន​​​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: