ឈន វិច្ឆិកា ពី​ក្មេង​រត់​តុ​មួយ​​ខែ​៣៨​ដុល្លារ ក្លាយ​ជា​អ្នក​គំនូរ​ Doodle រក​បាន​ពាន់​ដុល្លារ

យុវជន ឈន វិច្ឆិកា ត្រូវគេស្គាល់ថាជាអ្នកគំនូរ Doodle ដ៏ប៉ិនប្រសប់ម្នាក់នៅកម្ពុជា។ ប៉ុន្តែមុនក្លាយជាជំនាញខាងគំនូរប្រភេទនេះដែលកម្ពុជាមិនទាន់មានច្រើននៅឡើយនោះ វិច្ឆិកា បានជួបព្យុះភ្លៀងយ៉ាងច្រើន ចាប់តាំងពីសម្រេចចិត្តចាកចេញពីខេត្តមករៀនតនៅភ្នំពេញទាំងមានប្រាក់នៅនឹងខ្លួនតែបន្តិចបន្តួចប៉ុណ្ណោះ។ចង់ដឹងថា ខ្សែជីវិតរសាត់អណ្ដែត និងការរកឃើញទេពកោសល្យពិត (គំនូរ) របស់វិច្ឆិកា យ៉ាងណា សូមមើលវីដេអូបទសម្ភាសន៍ខាងក្រោមនេះ៖

ការផ្សងព្រេងមកភ្នំពេញគ្មានគោលដៅ ដំបូងយុវជនដែលកំពុងសិក្សាផ្នែក Design ឆ្នាំទី៣ រូបនេះ បានធ្វើការជាអ្នករត់តុហាងសាច់អាំងមួយកន្លែង ដោយបានប្រាក់ខែត្រឹម ៣៨ ដុល្លារប៉ុណ្ណោះ។ ប្រាក់ទាំងនោះ ត្រូវចំណាយលើការជួលផ្ទះ ការសិក្សានៅសាកលវិទ្យាល័យ និងបន្ទុកគ្រួសារនៅខេត្ត។បច្ចុប្បន្ន វិច្ឆិកា ជាប្រធានក្រុមរបស់ Cambodia Doodle club ហើយទទួលការងារជាអ្នកគូររូបបែប Doodle តាមជញ្ជាំងធំៗ និងDesign ទៅលើកែវ អាវ និងមួក ដោយរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ។

Doodle ជាប្រភេទគំនូរដែលមានច្រើនក្បាច់រួមបញ្ចូលគ្នាក្នុងផ្ទាំងគំនូរតែមួយ ដែលទាមទារឲ្យអ្នកគំនូរមានការច្នៃប្រឌិតខ្ពស់៕

ឈន វិច្ឆិកា ពី​ក្មេង​រត់​តុ​មួយ​​ខែ​៣៨​ដុល្លារ ក្លាយ​ជា​អ្នក​គំនូរ​ Doodle រក​បាន​ពាន់​ដុល្លារ

ប្រភព៖ sabay

  • ឈន វិច្ឆិកា ពី​ក្មេង​រត់​តុ​មួយ​​ខែ​៣៨​ដុល្លារ ក្លាយ​ជា​អ្នក​គំនូរ​ Doodle រក​បាន​ពាន់​ដុល្លារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: