ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់

តន្ត្រីត្រូវបានគេចាត់ទុកជាភាសាសាកលលោកមួយប្រភេទ ព្រោះគ្រប់ជាតិសាសន៍សុទ្ធតែអាចស្ដាប់នូវសាច់ភ្លេង (melody) របស់ចម្រៀងបរទេសបានទាំងអស់ ដែលវាជាការកម្សាន្តរបស់មនុស្សជាច្រើន តែបើសម្រាប់ក្មេងៗ ឬកុមារតូចៗវិញ តន្ត្រីមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ នោះគឺអត្ថប្រយោជន៍នៃតន្ត្រីចំពោះក្មេងៗ គឺមានច្រើនលើសពីអ្វីដែលយើងអាចនឹកស្មានដល់ ។
អ្នកជំនាញជាច្រើនយល់ឃើញថា ការដែលឲ្យក្មេងៗរៀនលេងឧបករណ៍ភ្លេងតាំងពីតូចទៅ អាចនឹងផ្ដល់គុណប្រយោជន៍ជាច្រើនដល់កុមារ ជាពិសេសគឺក្នុងវ័យជំទង់របស់ពួកគេ ។ ថ្ងៃនេះគេហទំព័រ Kqube.net សូមលើកយកមូលហេតុ៩ចំណុច ដែលបញ្ជាក់ថា ឪពុកម្ដាយគ្រប់គ្នាគួរតែបញ្ជូនកូនឲ្យទៅរៀនលេងឧបករណ៍ភ្លេងតាំងពីតូច ដោយមូលហេតុទាំងនោះមាន៖
១. តន្ត្រីនឹងជំរុញសមត្ថភាពខួរក្បាលរបស់ក្មេង
“ការស្រាវជ្រាវកាន់តែច្រើនបង្ហាញថា អ្នកដែលបញ្ចប់ការសិក្សាជាន់ខ្ពស់ ទំនងជាមានទំនាក់ទំនងនឹងផ្នែកដូរ្យតន្ត្រី” នេះបើយោងតាមអ្នកជំនាញផ្នែកតន្ត្រីចំពោះកុមារ លោកស្រី Meredith LeVande ដោយលោកស្រីបន្តថា “តន្ត្រីនឹងភ្ញោចផ្នែកមួយនៃខួរក្បាល ដែលធ្វើឲ្យក្មេងមានការរីកចម្រើនខ្លាំងខាងផ្នែកអាន គណិតវិទ្យា និងការអភិវឌ្ឍន៍ផ្លូវអារម្មណ៍”
២. ធ្វើឲ្យមានការចងចាំល្អជាងមុន
ក្មេងជាច្រើនតែងតែភ្លេចទីតាំងដែលបានដាក់សម្ភារៈផ្ទាល់ខ្លួន ដោយប្រការទាំងនេះអាចស្រោចស្រង់ឡើងវិញបាន ដោយគ្រាន់តែផ្សារភ្ជាប់ក្មេងនោះទៅនឹងតន្ត្រីប៉ុណ្ណោះ ។ “ការស្រាវជ្រាវចុងក្រោយបង្ហាញថា ការផ្សារភ្ជាប់ក្មេងទៅនឹងតន្ត្រីតាំងពីតូចទៅ នឹងជួយឲ្យក្មេងនោះមានការចងចាំល្អជាងមុន និងជំរុញសមត្ថភាពក្នុងការរៀនសូត្របានថែមទៀត ដោយវានឹងជួយអភិវឌ្ឍផ្នែកផ្សេងៗនៃខួរក្បាល”នេះជាការលើកឡើងរបស់លោក Maestro Eduardo Marturet ជាអ្នកនិពន្ធតន្ត្រី អ្នកដឹកនាំការប្រគំតន្ត្រី និងជានាយកផ្នែកតន្ត្រី នៃសាលមហោស្រព Miami Symphony Orchestra ។
៣. ជួយពង្រឹងទំនុកចិត្ត
គ្មានការសម្រេចចិត្តណាមួយ ដែលមិនពាក់ព័ន្ធនឹងទំនុកចិត្តលើខ្លួនឯងនោះទេ ដូច្នេះហើយបើចង់អភិវឌ្ឍផ្នែកទំនុកចិត្តរបស់កុមារ ការហាត់លេងឧបករណ៍ភ្លេងអាចជួយបាន ។ “នៅពេលលេងឧបករណ៍ភ្លេង ពួកគេអាចអភិវឌ្ឍសមត្ថភាពជំនាញរបស់ពួកគេបានដោយខ្លួនឯង ឲ្យបានកាន់តែល្អជាងមុន” យោងតាមលោកស្រី Elizabeth Dotson-Westphalen ជាអ្នកបង្រៀនតន្ត្រី និងជាអ្នកសម្ដែង ។
៥. ធ្វើឲ្យក្មេងរៀនចេះអត់ធ្មត់ 
នៅក្នុងជីវិតពិតរបស់មនុស្សម្នាក់ៗ គ្មាននរណាម្នាក់អាចជៀសផុតពីការអត់ធ្មត់ទេ ហើយអ្វីដែលតន្ត្រីអាចបង្រៀនក្មេងទាំងអស់ ឲ្យចេះអត់ធ្មត់បាននោះគឺថា បើសិនជាអ្នកប្រគំតន្ត្រីជាក្រុម ឬជាវង់តន្ត្រីធំ (orchestra) នោះ វាតម្រូវឲ្យយើងចេះអត់ធ្មត់ ដើម្បីរង់ចាំដល់វេនយើងជាអ្នកប្រគំម្ដង បើមិនដូច្នោះទេការប្រគំតន្ត្រីនោះ នឹងក្លាយជាអសារបង់ ព្រោះតែសំឡេងចូលលាយឡំគ្នា ។ លោកស្រី Dotson-Westphalen ដដែលបានថ្លែងថា “អ្នកត្រូវធ្វើការជាក្រុមដើម្បីសម្រេចបានភ្លេងមួយបទ” ។
 
៦. ផ្សារភ្ជាប់មនុស្សម្នាក់ទៅនឹងមនុស្សម្នាក់ទៀត 
“មនុស្សជាច្រើនប្រហែលជាអាចនឹងយកពេលទំនេររបស់គេទៅដើរញ៉ាំ ដើរផឹក មើលទូរទស្សន៍ ឬចូលអ៊ីនធឺណិតលេងកម្សាន្តជាដើម ខណៈដែលតន្ត្រីអាចអាចផ្សារភ្ជាប់មនុស្សម្នាក់ទៅម្នាក់ទៀត ដែលធ្វើឲ្យពួកគេមានសភាពរស់រវើកជាងមុន” យោងតាមលោក Michael Jolkovski ជាអ្នកចិត្តសាស្ត្រជំនាញខាងផ្នែកតន្ត្រី ។
 
៧. ជាមេរៀនមួយដែលរៀនមិនចេះចប់ 
ជាការពិតណាស់ គ្មាននរណាម្នាក់ដែលអាចរៀនចេះចប់អស់ទេ ហើយក្នុងនោះតន្ត្រីក៏ដូចគ្នាដែរ “តន្ត្រីជាមេរៀនដែលរៀនមិនចេះចប់ ព្រោះវាតែងតែមានអ្វីថ្មីសម្រាប់សិក្សារហូត” ជាការលើកឡើងរបស់ Jolkovski ។
៨. ជាវិធីសាស្ត្របញ្ចេញនូវអារម្មណ៍ដ៏ល្អ
សិល្បៈតែងតែជាមធ្យោបាយបញ្ចេញនូវអារម្មណ៍របស់មនុស្សដ៏ល្អបំផុតមួយ ដូចជាតន្ត្រីជាដើម ។ អ្នកចេះលេងឧបករណ៍ភ្លេង អាចស្ដែងចេញនូវអារម្មណ៍របស់គេ តាមរយៈបទភ្លេងដែលគេលេង ដែលវាជាវិធីសាស្ត្របង្ហាញអារម្មណ៍ប្រាប់ទៅអ្នកដទៃ ទាំងដែលមិនហើបមាត់និយាយសូម្បីមួយម៉ាត់ ។
៩.បង្រៀនពីការគោរពវិន័យ

ធ្វើយ៉ាងណាទើបអាចដើរចូលសាលមហោស្រព Carnegie Hall នៃទីក្រុង New York បាន? អ្វីដែលជាចម្លើយនោះគឺ ហាត់ ហាត់ ហាត់ ។ ដើម្បីបង្កើនសមត្ថភាពលេងតន្ត្រីរបស់អ្នក វាមិនមែនគ្រាន់តែធ្វើបានល្អក្នុងថ្នាក់រៀនប៉ុណ្ណោះទេ គឺវាត្រូវការការហាត់សមបន្ថែមនៅក្រៅថ្នាក់ ដែលការហាត់សមនោះ វាត្រូវការការកំណត់វិន័យសម្រាប់ខ្លួនឯង ៕

ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់ ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់ ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់ ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់

ប្រភព៖ kqube

  • ឲ្យ​ក្មេង​រៀន​លេង​ឧបករណ៍​ភ្លេង​តាំង​ពី​តូច អាច​​ទទួល​បាន​ប្រយោជន៍​មិន​អាច​នឹក​ស្មាន​ដល់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ចំនេះដឹង
Tags: