​នារី​ដែល​មាន​អាយុ​ហួស​ពី​៣០​ឆ្នាំ គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​មាន​ផ្ទៃពោះ​?

​នារី​ដែល​មាន​អាយុ​ហួស​ពី​៣០​ឆ្នាំ គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​មាន​ផ្ទៃពោះ​?


​នារី​ដែល​មាន​អាយុ​ហួស​ពី​៣០​ឆ្នាំ គួរ​ធ្វើ​ម៉េច​ទើប​ឆាប់​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​នារី​ឈាន​ដល់​អាយុ​៣០ វា​ពិតជា​មាន​ការលំបាក​បន្តិច​ក្នុង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនជា​អ្នក​អាច​ធ្វើ​តាម​រឿង​មួយ​ចំនួន​ខាងក្រោម​នេះ អ្នក​នឹង​អាច​ងាយ​មាន​ផ្ទៃពោះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​មក​រដូវ​ម្តងៗ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក​ឲ្យបាន​ច្រើន ព្រោះ​ឈាម​កង្វក់​របស់​អ្នក​អាច​នាំ​យកជាតិ​ដែក​ទាំងនេះ​ទៅ​ច្រើន ដែល​ធ្វើឲ្យ​អូវែ​អ្នកខ្សោយ ព្រោះ​គ្មាន​សារធាតុ​ដែក​ទៅ​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​។​
  2. ​អ្នក​មិន​ត្រូវ​សម្លឹង​មើល​កុំព្យូទ័រ​ច្រើន​នោះ​ទេ ព្រោះ​ពន្លឺ​វា​ក៏​អាច​ប៉ះពាល់​ដល់​សម្ថ​ត​ភាព​បង្កើត​កូន​របស់​អ្នក​ដែរ​។​
  3. ​អ្នក​អាច​ញ៉ាំ​ស្រាក្រហម​មួយ​ថ្ងៃ​ចំនួន​មួយ​ពែង​តូច​បាន នោះ​វា​នឹង​អាចជួយ​ការពារ​អូវែ​អ្នក​ឲ្យមាន​សុខភាព​ល្អ ហើយ​មាន​ភាពរឹងមាំ​។​
  4. ​អ្នក​អាច​ញ៉ាំ​ទឹក​សណ្តែក ឬ​តៅហ៊ូ​ក៏​បាន​ដែរ ព្រោះ​វា​មាន​ប្រូតេអ៊ីន​ដែល​អាច​ជួយ​ការពារ​អូវែ​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​
  5. ​នៅពេល​ដែល​អ្នក​មិន​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រើ​ស្រោមអនាម័យ​មក​ការពារ​ជំនួស​លេបថ្នាំ​ពន្យារកំណើត ព្រោះ​បើ​អ្នក​លេបថ្នាំ​ប្រភេទ​នេះ​យូរ វា​អាច​ធ្វើឲ្យ​អូវែ​អ្នក​ចុះ​ខ្សោយ ហើយ​ប្រែជា​ស្តើង​ជាង​មុន​។​
  6. ​នៅ​មុនពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែបញ្ឈប់​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់ ព្រោះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​អាច​ធ្វើឲ្យ​អូវែ​អ្នក​ដំណើរការយឺត ហើយ​គ្មាន​ភាពរស់រវើក​ពេល​ដែល​អ្នក​រួម​ភេទ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។