តើ​បន្ទប់​របស់​ទារក គួរតែ​រៀបចំ​បែបណា​ពេល​ដល់​រដូវក្តៅ​?

តើ​បន្ទប់​របស់​ទារក គួរតែ​រៀបចំ​បែបណា​ពេល​ដល់​រដូវក្តៅ​?


តើ​បន្ទប់​របស់​ទារក គួរតែ​រៀបចំ​បែបណា​ពេល​ដល់​រដូវក្តៅ​?

​នៅពេល​ដែល​កូន​កើត​មក​ចំ​រដូវក្តៅ វា​ពិតជា​ធ្វើឲ្យ​គេ​លំបាក​ក្នុង​ការគេង​ខ្លាំងណាស់​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​អាច​គេង​លក់​ស្រួល ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​គេ​នោះ​?

​នៅពេល​ដែល​ដល់​រដូវក្តៅ មុន​នឹង​អ្នក​ពរ​កូន​ចូល​ទៅ​គេង​ក្នុង​បន្ទប់ អ្នក​គួរតែ​បើក​បង្អួច​ជាមុនសិន ដើម្បីឲ្យ​ខ្យល់អាកាស​បរិសុទ្ធអា​ចចូលទៅក្នុ​ង​បន្ទប់​អ្នកបាន ហើយ​ក្រោយពេល​ដែល​កូន​ចូល​ទៅ​គេង អ្នក​ត្រូវ​តែ​បិត​បង្អួច​។ ប្រសិន​ជា​អ្នក​ចង់​បើក​បង្អួច​នៅ​ពាក់​កណ្តាលយប់ អ្នក​មិន​ត្រូវ​ឲ្យ​ខ្យល់​បក់​ចំ​មុខ​កូន​នោះ​ទេ​។ ម្យ៉ាងទៀត​គ្រែ​គេង​របស់​កូន អ្នក​មិន​ត្រូវ​ដាក់​នៅ​ក្រោម​បង្អួច ឬ​នៅ​ចំ​មុខ​ម៉ាស៊ីនត្រជាក់​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​ឈឺ​យ៉ាង​ងាយ​ពេលដែល​គេ​ត្រូវ​ខ្យល់​ទាំងនោះ​យូរ​។ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​តម្រូវ​សីតុណ្ហភាព​នៃ​ម៉ាស៊ីនត្រជាក់​ឲ្យ​ជា​ខ្យល់​ធម្មតា ដោយ​មិន​ត្រូវ​បើក​ត្រជាក់​ពេក​ទេ ហើយ​អ្នក​ក៏​ត្រូវតែ​យក​ភួយ​ស្តើង​មួយ​គ្រប​ពោះ​របស់​កូន​ដែរ ដើម្បី​កុំឲ្យ​វា​ត្រូវខ្យល់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • តើ​បន្ទប់​របស់​ទារក គួរតែ​រៀបចំ​បែបណា​ពេល​ដល់​រដូវក្តៅ​?已关闭评论
  • 61 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាពកុមារ
Tags: