​Google Fonts​ ​បន្ថែម​ពុម្ពអក្សរ​ថ្មី​ ​ជួយ​គេហទំព័រ​ ​ដើរ​កាន់តែលឿន​

អ្នក​អភិវឌ្ឍន៍​គេហទំព័រ​ មួយ​ចំនួន​ ​ប្រហែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ​លើ​ការ​ប្រើប្រាស់​ពុម្ព​អក្សរ​ ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ហើយ​គេ​ក៏​មិន​នឹក​ស្មាន​ថា​ការ​ប្រើ​ពុម្ព​អក្សរ​ខុស​ ​អាច​នាំ​ឲ្យ​គេហទំព័រ​ដើរ​យឺត​ ​។

 

​Google Fonts​ ​បន្ថែម​ពុម្ពអក្សរ​ថ្មី​ ​ជួយ​គេហទំព័រ​ ​ដើរ​កាន់តែលឿន​

 

ដូចនេះ​ ​ទើប​ ​Google​ ​តែងតែ​ ​បង្កើត​នូវ​ពុម្ព​អក្សរ​ដែល​មាន​ម៉ូដ​ប្លែកៗ​ ​និង​ទាក់ទាញ​ ​សម្រាប់​អ្នក​អភិវឌ្ឍន៍​ ​គេហទំព័រ​ ​ទាំង​ឡាយ​យក​ទៅ​ប្រើប្រាស់​ ​ដោយ​មិន​គិត​ថ្លៃ​ ​។​ ​ក្នុង​នោះ​រាល់​គេហទំព័រ​ដែល​ប្រើ​ពុម្ព​អក្សរ​ ​របស់​ Google Font ត្រូវ​គេ​ឃើញ​ថា​ ​ដំណើរការ​លឿន​ ​និង​ទាក់​ភ្នែក​ ​ព្រោះ​រាល់​ពុម្ព​អក្សរ​ទាំង​នោះ​ត្រូវ​បាន​បង្កើត​ដោយ​ដៃគូ​សហការ​ ​និង​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជំនាញ​ ​របស់​ ​Google​ ​។​

 

​Google Fonts​ ​បន្ថែម​ពុម្ពអក្សរ​ថ្មី​ ​ជួយ​គេហទំព័រ​ ​ដើរ​កាន់តែលឿន​

 

សម្រាប់​ជា​ឧទាហរណ៍​ ​គេហទំព័រ​ផ្លូវ​ការ​របស់​ ​Google​ ​Font​ ​ទើប​ធ្វើ​ការ​ផ្លាស់ប្ដូរ​ ​និង​បន្ថែម​នូវ​មុខងារ​មួយ​ចំនួន​ ​ដែល​សម្រួល​ដល់​ការ​ជ្រើសរើស​ ​និង​ទាញ​យក​ពុម្ព​អក្សរ​ ​ខណៈ​ពួក​គេបាន​បញ្ចូល​ពុម្ព​អក្សរ​ថ្មី​ប្រមាណ​ ​៨០០​ ​៕​

 

​Google Fonts​ ​បន្ថែម​ពុម្ពអក្សរ​ថ្មី​ ​ជួយ​គេហទំព័រ​ ​ដើរ​កាន់តែលឿន​

 

អាន​បន្ត​ ​៖​ Zuckerberg​ ​ចង់​ឲ្យ​ ​Facebook​ ​ដឹង​ពី​ការ​គិត​ របស់​មនុស្ស​

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​theverge