សា​វិ​ន ហ្វី​លី​ព ប្រកាស​ស្វែងរក​ថវិកា​ទិញ​កង់​៣០​គ្រឿង ​ជួយ​កុមារ​ខេត្តមណ្ឌលគិរី​

សា​វិ​ន ហ្វី​លី​ព ប្រកាស​ស្វែងរក​ថវិកា​ទិញ​កង់​៣០​គ្រឿង ​ជួយ​កុមារ​ខេត្តមណ្ឌលគិរី​

ភ្នំពេញ ​៖​ តារា​សម្ដែង​ប្រុស​មាន​ប្រជាប្រិយភាព​ និង​លេចធ្លោ​ខាង​សកម្មភាព​ មនុស្សធម៌​លោក សា​វិ​ន ហ្វី​លី​ព ថ្មីៗ​នេះ​បាន​ប្រកាស​ស្វែងរក​ជំនួយ​ ជា​ថវិកា​ ឬ​​​សម្ភារៈ​សិក្សា​ពី​សប្បុរសជន​ដើម្បី​នាំ​យក​ទៅ​ចែក​ជូន​ដល់​កុមារ​ក្រីក្រ​ នៅ​តាម​តំបន់​ទី​ជនបទ​ដាច់​ស្រយាល​នៃ​ទឹកដី​ខេត្ត​រតនគិរី ​អំឡុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

ប្រធាន​មូលនិធិ​កុមារ​សាវិន​កម្ពុជា​លោក សា​វិ​ន ហ្វី​លី​ព​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​សា​វិ​ន ហ្វី​លី​ព បាន​ឯកភាព​គ្នា​ជាមួយ​លោក សាន ផានិត និង​លោក DJ អាចារ្យ​សម្ដី​ផ្អែម​( អាចារ្យ​ធំ ) កំពុង​ស្វះស្វែង​រក​ថវិកា​ដើម្បី​ទិញ​កង់​ចំនួន​៣០​គ្រឿង ក្នុង​មួយ​គ្រឿង​ថ្លៃ​៤០​ដុល្លារ ​ដើម្បី​ចែក​ជូន​ដល់​សិស្សានុសិស្ស​ដែល​ជា​កូនចៅ​របស់​ជនជាតិភាគតិច​ និង​ជា​កុមារ​ក្រីក្រ​នៅ​សាលារៀន​បឋមសិក្សា ពូ​តាង សង្កាត់ រម្យ​នា ខេត្ត​មណ្ឌលគិរី។

តារា​ប្រុស​លោក សា​វិ​ន ហ្វី​លី​ព បាន​បញ្ជាក់​ថា គម្រោង​នៃ​ការចែក​កង់​ និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​នេះ ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ​ឆ្នាំ​២០១៦​ខាងមុខនេះ​ ពោល​គឺ​ចំ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​តែម្ដង​។ ខ្ញុំ​សូម​ជូនដំណឹង​នេះ​ដល់​សិល្បករ​សិល្បការិនី​ សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ ប្រទេស​ទាំងអស់​ ដែល​មាន​បំណង​ចង់​ចូលរួម​ចែករំលែក​សេចក្ដី​ស្រឡាញ់​ដល់​កុមារ​សហគមន៍ ​សូម​មេត្តា​ជួយ​បរិច្ចាគ​ជា​អំណោយ កង់ ឬ​សម្ភារៈ​សិក្សា​ដល់​កុមារ​ទាំងនោះ​ដោយ​ក្ដី​អនុគ្រោះ។

ឯកអគ្គរាជទូត​សុឆន្ទៈ​អង្គការ កុមារ CGF Foundation របស់​ប្រទេស​បារាំង​លោក សា​វិ​ន ហ្វី​លី​ព បាន​បន្ថែម​ថា ប្រសិនបើ​មហាជន​និង​មិត្ត​សិល្បករ​ខ្មែរ ​មានបំណង​ចូលរួម​ឬ​ឧបត្ថម្ភ​អាច​ទំនាក់ទំនង​តាម ០១៧ ៤៧៧ ៨៧៨។ នេះ​មិនមែន​ទើបតែ​ជា​លើក​ទី​១​​ទេ ​សម្រាប់​តារា​ប្រុស​លោក សា​វិ​ន ហ្វី​លី​ព ​​ដែល​តែង​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​តាមរយៈ​ការ​ជីក​អណ្តូង​ទឹក សង់ផ្ទះ និង​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​ក្រីក្រ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​​​ ពោល​គឺ​សកម្មភាព​នេះ ​បាន​ក្លាយ​ជា​ទម្លាប់​របស់​លោក​ទៅ​ហើយ៕