ព្រះរាជអាជ្ញា​រង​​​​ម្នាក់ ​ឆ្លើយ​បំភ្លឺ​ករណី​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​រង​ គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព

ព្រះរាជអាជ្ញា​រង​​​​ម្នាក់ ​ឆ្លើយ​បំភ្លឺ​ករណី​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​រង​ គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព



ប៉ៃលិន​ ៖ ​ក្រោយ​ពី​ការ​ចេញផ្សាយ​របស់​​​គេហទំព័រ​ និង​កាសែត​កម្ពុ​ជាថ្មី ពាក់ព័ន្ធ​ការ​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​រង គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព រួចមក នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ លោក​សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​ខេត្ត​ប៉ៃលិន ​បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​មក​ភ្នាក់ងារ​កម្ពុជា​ថ្មី ថា ​៖​ លោក និង​ក្រឡាបញ្ជី​របស់​លោក មិន​បាន​ធ្វើ​ទារុណកម្ម ឬ​គំរាមកំហែង​ដល់​ជនរងគ្រោះ ឲ្យ​ឆ្លើយ​សារភាព​នោះ​ទេ គឺ​ជនរងគ្រោះ បាន​ឆ្លើយ​សារភាព​ដោយ​ខ្លួនឯង ​ហើយ​​លោក​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​ច្បាប់ ​និង​អ្នកសារព័ត៌មាន ព្រមទាំង​មាន​ខ្សែ​​អាត់​សំឡេង​ទៀត​ផង។

ក្នុងការ​ឆ្លើយឆ្លង​ទូរស័ព្ទ​នេះដែរ​លោក បាន​បញ្ជាក់​ទៀត​ថា​ ​៖ ​ចំពោះ​ការ​ប្តឹងផ្តល់​គ្នា​នេះ​គឺ​ប្រពន្ធ​លោក​មេភូមិ​ភ្នំ​ដំបង​ឈ្មោះ សៅ ចន្ថា ជាដើម​បណ្តឹង ដោយ​ប្តឹង​ឈ្មោះ សេង នាង ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាមួយគ្នា ថា​បាន​បញ្ជា​ក្មេង​ប្រុស​ម្នាក់​ឲ្យ​យក​អំបែង​ដប ទៅ​បោះចោល​នៅក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង ដែល​បង្ក​ឲ្យ​មានការ​មុត​ជើង ចំពោះ​ភ្ញៀវ​ដែល​មកលេង​កម្សាន្ត។ លោក​ព្រះរាជអាជ្ញារង សេង គឹម​ឡាក់ បាន​ឲ្យ​ដឹង​ដែរ​ថា ​៖ ក្នុងពេល​ហៅ​ជនរងគ្រោះ ឈ្មោះ សេង នាង មក​បន្ទប់​សាកសួរ គឺ​មិន​មានការ​គំរាម​អ្វី​ទាំងអស់ ហើយ​អ្វី​ដែល​គាត់​និយាយ​ក្នុង​ពាក្យសុំ​បដិសេធ​ចម្លើយ នោះ​ត្រង់​ចំណុច​ថា​«​កុំ​ចង់​ចាញ់​ឈ្នះ​ជា​ព្រះរាជអាជ្ញា​អី​» គឺ​វា​មិន​ពិត​នោះ​ទេ ហើយ​នេះ​ជា​ការ​បង្ខូច​បង្កាច់​ស្ថាប័ន​តុលាការ​ទាំងស្រុង។ លោក​ព្រះរាជអាជ្ញារង បញ្ជាក់​តាម​ទូរស័ព្ទ​ទៀត​ថា ៖ ដោយមាន​ការ​ចេះ​អធ្យាស្រ័យ និង​យោគយល់​ដល់​ឈ្មោះ សេង នាង ដែល​ជា​ក្រុមគ្រួសារ​ពិការ​ទាំង​ប្តី និង​កូន​ផង​នោះ ទើប​លោក​សម្រេចចិត្ត ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​មិន​ដាក់ទោស​ក្នុង​ការ​ឆ្លើយ​សារភាព​ថា​ខ្លួន បាន​ប្រព្រឹត្ត​បទល្មើស ដែល​បាន​បញ្ជា​ក្មេង​ឲ្យ​យក​អំបែង​ដប​ទៅ​ចោល​ក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង បង្ក​ឲ្យ​មុត​ជើង​ភ្ញៀវ​ ដែល​មក​កម្សាន្ត​នោះឡើយ។ ចំពោះ​អត្ថបទ​ដែល​កាសែត​ផ្សាយ​ថា​ ប្រពន្ធ​មេភូមិ ជា​មេការ​ក្នុង​អាហារដ្ឋាន​របស់​លោក ក៏​វា​មិន​ពិត​ដែរ ,​ហើយ​លោក​ក៏​ពុំ​មាន​អាហារដ្ឋាន​លក់ដូរ​នៅ​ទី​នោះ​ដែរ។ ជាមួយគ្នានេះ​អ្វីដែល​លោក​បង្កើត​ជា​ខ្យុះ​គឺ​ដើម្បី​ឲ្យ​បង​ប្អូន​ដែល​ទៅលេង​ទីនោះ ចូល​សម្រាក​កម្សាន្ត ,​មិន​មាន​ការ​យក​លុយ ,​មិន​មាន​អាហារ​សម្រាប់​ទ​ទួល​នោះទេ , បើសិន​មាន​ភ្ញៀវ​ទៅលេង​ទីនោះ មានតែ​បញ្ជូន​ពួកគាត់​ឲ្យ​កុម្ម៉ង់​ម្ហូប​នៅ​ខ្យុះ​ឈ្មោះ​សេង នាង ដែល​នៅ​ជិត​នោះ ,​ហើយ​ចំពោះ​ករណី​ថា​លោក​ និង​ក្រឡាបញ្ជី​លោក​គំរាមកំហែង​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព វា​មិន​ពិត​នោះ​ទេ៕

ព្រះរាជអាជ្ញា​រង​​​​ម្នាក់ ​ឆ្លើយ​បំភ្លឺ​ករណី​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​រង​ គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព

ព្រះរាជអាជ្ញា​រង​​​​ម្នាក់ ​ឆ្លើយ​បំភ្លឺ​ករណី​ធ្លាយ​រឿង​ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា​រង​ គំរាម​ជនរងគ្រោះ​ឲ្យ​ឆ្លើយ​សារភាព