រថយន្ត​ក្រុមហ៊ុន​ហង្ស​បុក​រះ​ម៉ូតូ​របួស​មនុស្ស​ជាច្រើន​នាក់​ ស្ទះ​ចរាចរណ៍​ជិត​២​ម៉ោង​នៅ​ព្រែក​ហូរ

រថយន្ត​ក្រុមហ៊ុន​ហង្ស​បុក​រះ​ម៉ូតូ​របួស​មនុស្ស​ជាច្រើន​នាក់​ ស្ទះ​ចរាចរណ៍​ជិត​២​ម៉ោង​នៅ​ព្រែក​ហូរ

កណ្ដាល ៖ កំណាត់​ផ្លូវជាតិ​លេខ​២​ត្រង់​ស្ពាន​ព្រែក​ហូរ​ ក្រុង​តាខ្មៅ​ បាន​កកស្ទះ​ចរាចរណ៍​ជិត​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ដោយសារតែ​​​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​ហង្ស​ បើក​បុក​រះ​ម៉ូតូ​ ហើយ​មនុស្ស​ជាច្រើន​នាក់​របួស។

នគរបាល​ចរាចរណ៍​ក្រុង​តាខ្មៅ​ បាន​ឲ្យ​ដឹង​ថា អ្នកដំណើរ​បាន​ធ្វើ​ចរាចរណ៍​ធម្មតា​ឡើងវិញ​ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​រៀបចំ​សណ្ដាប់ធ្នាប់ ​ឃាត់​ខ្លួន​អ្នកបើកបរ​ និង​រថយន្ត​នាំ​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ​ចំណែក​អ្នក​រង​របួស​ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

នគរបាល​បាន​បន្ត​ថា ​ករណី គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតហេតុ​ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​​ត្រង់​ចំណុច​គល់​ស្ពាន​ព្រែកហូរ​(​ខាងជើង​)​ លើ​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ​ក្រុង​តាខ្មៅ​ បង្កឡើង​ដោយ​រថយន្ត ម៉ាក​HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.5009​អ្នកបើកបរ​ឈ្មោះ ស៊ុន ចេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជន្លង់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​ ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​បាន​ខូច​ហ្វ្រាំង​ជាន់​មិន​ជាប់ ​ក៏​បើក​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1B.2241(​ពាក់មួក​សុវត្ថិភាព​ និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នកបើកបរ​ឈ្មោះ​ខុន ចិន ប៉ោ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​(​របួសធ្ងន់​បាក់​ភ្លៅ​ខាង​ស្តាំ​ ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​)​ បើកបរ​ក្នុង​ទិស​​ដៅ​ពី​ត្បូង​មក​ជើង។ ខណៈ​ឈប់​រង់ចាំ​ភ្លើងស្តុប​(​ភ្លើងពណ៌​ក្រហម​) ​​​រថយន្ត​ក៏​បាន​ជ្រុល​
ទៅ​បុក​រះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង ម៉ាក​CITY100 ពាក់​ស្លាក​លេខ ព្រៃវែង​1B.5817(​មិន​ពាក់មួក​សុវត្ថិភាព​ និង​គ្មាន​កញ្ចក់​មើល​ក្រោយ​)​ អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ឈ្មោះ ពៅ លី​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង​ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ (​រងរបួស​ស្រាល​មិន​ទៅ​មន្ទីរពេទ្យ​ទេ​)​បើកបរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច​រួច​បត់​ឆ្វេង​ឡើងលើ​ស្ពាន​ទៅ​ត្បូង។ រថយន្ត​​នេះ​ក៏​បាន​បុក​ម៉ូត​មួយ​គ្រឿង​ទៀត​ម៉ាក​HONDA CUB50 ពាក់​ស្លាក​លេខ កណ្ដាល​1E.4979(​អត់​ពាក់មួក​សុវត្ថិភាព ​និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នកបើកបរ​ឈ្មោះ​ហើម មិនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង (​រង​របួស​ស្រាល​មិន​ទៅ​មន្ទីរពេទ្យ​ទេ​) បើកបរ​ក្នុង​ទិសដៅ​ពី​កើតមក​លិច​ រួច​បត់​ឆ្វេង​ឡើង​លើ​ស្ពាន​ទៅ​ត្បូង៕