លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

លោកតាជនជាតិនេប៉ាល់ អាយុ ៦៨ឆ្នាំម្នាក់ ដែលសម្រេចចិត្តចូលរៀនថ្នាក់វិទ្យាល័យវិញ ក្រោយបោះបង់ចោលអស់ពេលរាប់សិបឆ្នាំ កំពុងទទួលការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាជុំវិញពិភពលោក។

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

លោកតា Durga Kamin រស់នៅតំបន់ភ្នំដាច់ស្រយាលពីគេឯងក្នុងខ្ទមតូចមួយក្នុងព្រៃ នៃស្រុក Syangja ភាគខាងលិចរដ្ឋធានីកាត្មាន់ឌូ តែងតែស្លៀកពាក់ឯកសណ្ឋានសិស្សសាលា អាវសទ្រនុយក្នុងខោជើងវែង ស្ពាយកាតាបពីក្រោយ និងកាន់ឈើច្រត់ដើរជាង១ម៉ោង សំដៅទៅរៀនជារៀងរាល់ថ្ងៃ។

លោកតាប្រាប់ថា គាត់បានឈប់រៀនតាំងពីនៅតូចដោយសារតែភាពក្រីក្រ និងបង្អាក់ក្ដីសុបិនរបស់គាត់ដែលចង់ក្លាយជាគ្រូបង្រៀន។ ឥឡូវ លោកតាមានកូន ៦នាក់ និងចៅ ៨នាក់រូបនេះ បានទៅរៀន ៦ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីគេចចេញពីភាពឯកានៅផ្ទះ ក្រោយភរិយាទទួលអនិច្ចកម្មបាត់ទៅ។

រៀននៅវិទ្យាល័យ Shree Kala Bhairab ថ្នាក់ទី ១០ ជាមួយសិស្សផ្សេងទៀតអាយុ ១៤ និង១៥ឆ្នាំ លោកតាជាសិស្សចាស់ជាងគេបំផុតមួយក្នុងប្រទេសនេប៉ាល់ តែអាចធ្វើរាល់កិច្ចការសាលាបានដូចសិស្សដទៃ ដូចជាចូលលេងបាល់ទះជាដើម។

មុនចូលរៀនទីនេះ លោកតាបានចូលរៀនថ្នាក់បឋមសិក្សា Kaharay ហាត់អាន និងសរសេរជាមួយក្មេងៗអាយុ ៧ ទៅ៨ឆ្នាំ រួចគ្រូវិទ្យាល័យខាងលើម្នាក់ បានឃើញ និងអញ្ជើញគាត់ឲ្យមករៀនថ្នាក់ទី ១០ ដោយផ្តល់ឯកសណ្ឋានជូនទៀត។

លោកគ្រូប្រចាំវិទ្យាល័យដដែលនិយាយថា “នេះជាបទពិសោធន៍ពីមួយហើយ ដែលបានបង្រៀនសិស្សចាស់ជាងឪពុករបស់ខ្ញុំទៀត ហើយខ្ញុំមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់”៕

លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ

ប្រភព៖ sabay

  • លោក​​តា​​​៦៨​​ឆ្នាំ​​​​ សម្រេច​​ចូល​រៀន​​ជាមួយ​ក្មេង​ៗ​​ ព្រោះ​​​​ចង់​ក្លាយ​ជា​គ្រូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម
Tags: