អគ្គិភ័យឆេះតូបលក់​សាំង​ និង​ហ្វូតូកូពី ខ្ទេចគ្មានសល់​នៅស្រុកក្រគរ គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ

(ពោធិ៍សាត់)៖ អគ្គិភ័យមួយបានលេបត្របាក់ តូបប្រជាពលរដ្ឋ ដែលប្រកបរបរលក់សាំង និងហ្វូតូកូពី ខ្ទេតគ្មានសល់ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខរបងទ្វារ វត្តយាកាបក្រោម ស្ថិតនៅក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆាបឆេះពីទីតាំងលក់សាំង បន្តឆេះយ៉ាង សន្ទោសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្តង ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកក្រគរ បានជួយអន្ដរាគមន៍ បាញ់ពន្លត់ អស់ទឹកអស់១ឡានទើបពន្លត់បាន។ 

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តូបដែលត្រូវភ្លើងឆេះទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៦គុណ៦ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះ សេង សាំ អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ សួន ដានី អាយុ២៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយប្រកបរបរលក់សាំង លក់ទូរស័ព្ទ និងហ្វូតូកូពី។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន ម៉ាស៊ីនហ្វូតូកូពី១គ្រឿង ម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនស្កែនរូបភាព១គ្រឿង ម៉ាស៊ីនព្រីនធឺរ១គ្រឿង ទូរស័ព្ទដៃ៣០គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់ដែលមានក្នុងតូបទាំងអស់ គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា ដែលមានទំហំខូចខាតខ្ទង់មឺុនដុល្លារទៀតផង។

ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីធ្លុះឡដុតអូស ហើយធ្លាយបំភាយចេញនូវអណ្តាតភ្លើងមកខាងក្រៅ តែសំណាងល្អគ្មានមនុស្សណាម្នាក់រងគ្រោះ និងផ្ទះប្រជាពលរដ្ឋ នៅក្បែរត្រូវបានឆេះរីករាលនោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង នៅខាងកើតផ្សារត្រពាំងបា្រសាទ ស្ថិតក្នុងភូមិ ត្រពាំងបា្រសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា នៅមុនពេលភ្លើងនេះបានឆាបឆេះ ពួកគាត់បានឃើញផ្សែងខ្មួលខ្មាញ់ នូវអណ្តាតភ្លើង ចេញពីរោងម៉ាស៊ីនអគ្គិសនី ដែលមានប្រើអុសដុតក្នុងឡ ដើម្បីយកកំដៅបញ្ចេញជាចរន្តភ្លើងអគ្គិសនី។

នៅគ្រានោះ ទាំងអាជីវរកផ្សារ ទាំងប្រជាពលរដ្ឋ និងអ្នកដឹកទឹកលក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានទៅ ជួយពន្លត់ភ្លើង។

ម្ចាស់រោងម៉ាស៊ីនអគ្គិសនីឈ្មោះ កង ឈី អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ លួន ហៀង អាយុ៥០ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ប្រាប់ពីទំហំខូចខាតជាទឹកប្រាក់ អោយប្រាកដនោះដែរ តែវាឆេះឆាបទាំងស្រុង និងអាចដល់ការខាត់បង់ជាច្រើនម៉ឺនដុល្លារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អគ្គិភ័យឆេះតូបលក់​សាំង​ និង​ហ្វូតូកូពី ខ្ទេចគ្មានសល់​នៅស្រុកក្រគរ គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ

អគ្គិភ័យឆេះតូបលក់​សាំង​ និង​ហ្វូតូកូពី ខ្ទេចគ្មានសល់​នៅស្រុកក្រគរ គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ

អគ្គិភ័យឆេះតូបលក់​សាំង​ និង​ហ្វូតូកូពី ខ្ទេចគ្មានសល់​នៅស្រុកក្រគរ គិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដុល្លារ