បង្រៀន​កូន​ឲ្យ​ក្លាហាន តោះ! នាំ​ទៅ​ពិព័រណ៍​កុមារ​និង​គ្រួសារ

កុមារ​តូច​ៗ​ជា​ទី​ស្រលាញ់​របស់​​លោក​អ្នក​ ដែល​ចង់​ឲ្យ​ពួក​គេ​បង្កើន​ទេពកោសល្យ​កាន់​តែ​វៃ​ឆ្លាត អាច​មក​ចូល​រួម​លេង​កម្សាន្ត​ក្នុង​ “ពិព័រណ៍​កុមារ​និង​គ្រួសារ” ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​កោះ​ពេជ្រ។

 

បង្រៀន​កូន​ឲ្យ​ក្លាហាន តោះ! នាំ​ទៅ​ពិព័រណ៍​កុមារ​និង​គ្រួសារ

 

ក្រៅ​ពី​ការ​តាំង​បង្ហាញ​ផលិតផល​បញ្ចុះ​តម្លៃ​ជាង​៤០០មុខ ក្មេង​ៗ​តូច​អាច​សាក​ល្បង​លេង​ហ្គេម​បង្កើន​បញ្ញា​ដូច​ជា ការ​ប្រកួត​រាំ ​ថតរូប​ គិត​លេខ ការ​ប្រកួត​ម៉ា​រ៉ា​តុន​របស់​ក្មេង​តូច​ក្រោម​៣​ឆ្នាំ និង​ការ​ប្រកប​អក្សរ​ផង​ដែរ។

 

​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Anussa លោក សេង ពិសិដ្ធ ដែល​​ផ្ដួចផ្ដើម​ពិព័រណ៍​នេះ​បាន​លើក​ឡើង​ថា កូន​តូច​ៗ​គួរ​ឲ្យ​ក្នាញ់​ព្រម​ទាំង​ឪពុក​ម្ដាយ​របស់​ពួក​គេ​នឹង​ទទួល​បាន​ភាព​រីករាយ​ជាមួយ​គ្នា ដើម្បី​ភាព​ស្និទ្ធស្នាល​ក្នុង​ពិព័រណ៍​គ្រួសារ​នេះ​ដែល​នឹង​ប្រព្រឹត្ត ចាប់​ពី​ថ្ងៃ​ទី ២-៣ ខែ​កក្កដា នា​ពេល​ខាង​មុខ។

 

​លើស​ពី​នេះ មាតាបិតា​ក៏​នឹង​ទទួល​បាន​ព័ត៌មាន​លំអិត​ពី​សេវាកម្ម​សំខាន់​ៗ​ដូច​ជា សាលា​រៀន មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ធនាគារ ធានារ៉ាប់រង សុខភាព របប​អាហារ និង​សេវាកម្ម​ពាក់ព័ន្ធ​ច្រើន​ទៀត​ផង៕

 

បង្រៀន​កូន​ឲ្យ​ក្លាហាន តោះ! នាំ​ទៅ​ពិព័រណ៍​កុមារ​និង​គ្រួសារ

 
អត្ថបទ៖​ ឆៃ យ៉ារិទ្ធ