ចាប់​បានរាល់ថ្ងៃ​ តែមិនចេះអស់

រាជ​ធានីភ្នំពេញ ៖ ​កម្លាំង​​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​​ជ័យ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​​​ចំនួន​​៣​នាក់ និង​ស្រី​ម្នាក់ ដែល​ជាប់​សង្ស័យ​ថា ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​បាន​ធ្វើការ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់ រួម​ជាមួយនឹង​ឧ​បករ​ណ៏ សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ​។

ការ​ចាប់ខ្លួន​នោះ​​​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង០​៤ ​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​មិថុនា ​២០១៦ ស្ថិតនៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល​​លេខ​២ ផ្លូវ​បេតុង ក្រុម​ទិ​៤​ ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ ១-​ឈ្មោះ​តាំង ស៊ា​ង​ហ៊ុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​លក់ដូរ​ និងជា​ម្ចាស់​បន្ទប់​ ។ ២-​ឈ្មោះ​ឈឿ​ន ផ​ល្លី ភេទ​ប្រុស អាយុ​២១​​ឆ្នាំ ៣-​ឈ្មោះ​ណុ​ប ជីវ័ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ និង៤-​ឈ្មោះ​ចាន់ ផ្លី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ​ជាលក់​ទឹកក្រឡុក ក្បែរ​កន្លែង​កើតហេតុ ប៉ុន្តែ​មិនដឹង​ថា នាង​ម្នាក់​នេះ​មានការ​ពាក់ព័ន្ធ និង​ការ​ជួញដូរ​ពិតប្រាកដ ឬ​បែប​ណា​នៅឡើយ​
ទេ​ ។

សមត្ថកិច្ច​ខាងលើ​​ឱ្យ​​ដឹង​ថា ក្រោយ​ចាប់ខ្លួន​ កម្លាំង​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ឧបករណ៍​សម្រាប់​សេព​​គ្រឿងញៀន សម្ភារ​​ប្រើប្រាស់​ក្នុង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន ម៉ូតូ​ចំនួន​៤​គ្រឿង ។