នាយ ព្រែក អរគុណដល់ ឪពុកម្តាយ របស់សង្សារ ដែលឲ្យលោកទៅ Surprise ខួបកំណើត

ភ្នំពេញៈ ពិធីករ និងជាកូនប្រុស បណ្តូលចិត្តរបស់ យាយ យ៉យ គឺលោក ខេង រតនៈ ហៅនាយ ព្រែក នៅយប់មិញនេះ បានទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងផ្ទះទាំងយប់ ដែលជាដើមហេតុធ្វើឲ្យ លោកមានអារម្មណ៍រំភើប ព្រោះតែឪពុកម្តាយក្មេក របស់គូស្នេហ៍ អនុញ្ញាតឲ្យ លោកទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងបន្ទប់គេង ។

តាមរយៈសាររបស់ នាយ ព្រែក បានសរសេរបង្ហោះថា « រីករាយថ្ងៃកំណើតអូន សម្លាញ់ចិត្តបងថ្ងៃនេះ អូនតែងប្រាប់បងថា ជាថ្ងៃដែលអូនរង់ចាំ ព្រោះជាថ្ងៃល្អ ១៦ ០៦ ២០១៦ បងក៏រង់ចាំថ្ងៃនេះដែរ។

ក្នុងចិត្តសប្បាយផង និងបារម្មណ៏ផង ខ្លាចមិនធ្វើអោយអូន សប្បាយចិត្តខ្លាំងនៅថ្ងៃនេះ ប៉ុន្តែបងក៏សប្បាយចិត្ត ពេលអូននិយាយថា អោយតែបាន នៅក្បែរបងអូន សប្បាយចិត្តហើយ មិនត្រូវការអ្វីធំដុំទ្បើយ។ រាល់ពេលបងនៅក្បែរអូន បងសែនសប្បាយចិត្ត ព្រោះអូនជានារីដល់ស្អាត ស្អាតរហូតបង មើលមិនឃើញថា ពិភពលោកនេះ មានស្រីស្អាតទៀតទ្បើយ ព្រោះអូនជាទេពធីតា ដែលស្ថិតក្នុងចិត្តបងតែម្នាក់គត់ »។

នាយព្រែកបានបង្ហាញ ពីទំហំចិត្តចង់រៀបការ ជាមួយគូស្នេហ៍ របស់លោកទៀតថា «រយៈពេលជិតមួយឆ្នាំ ដែលបងបានរស់នៅ ជាមួយអូន បងតែងសង្ឃឹមថា ពួកយើងនឹងបានរៀបការ ថ្ងៃណាមួយជាមិនខាន។ អូនចូលចិត្តសប្បាយ មិនសូវខ្វល់ច្រើន ដូច្នេះបងតែងតែចូលចិត្ត ឃើញអូនសើច ញញឹម បងក៏សប្បាយចិត្តដែរ។

បងសូមជូនពរអូន សម្លាញ់អោយមានសម្រស់ កាន់តែស្អាត រាងបន្តកាន់តែស្រលូន ក្មេងជាងវ័យ ស្រលាញ់បងកាន់តែខ្លាំង និងគ្រួសារអូនផងដែរ ។មោង១២:០១នាទី អរគុណដល់គ្រួសារអូន ដែលអនុញ្ញាត អោយបងទៅ Surprise ដល់ផ្ទះកណ្តាលយប់ចឹងម៉ង»៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានកាលពីលើកមុនដែរថា តារាចម្រៀង អាយ៉ៃឆ្លើយឆ្លង ជើងចាស់លោកស្រី នួន សារី ហៅ យាយយ៉យ ថ្មីៗនេះបានចេញមុខ ប្រកាសលើកតម្កើង កូនប្រុសពៅ របស់ខ្លួន ដែលទស្សនិកជន ហៅថា នាយព្រែក គឺជាកូនដែលតាម គន្លងធម៌ មិនដែលធ្វើឲ្យម្តាយ ពិបាកចិត្តម្តងណាឡើយ ។

តាមរយៈកម្មវិធី «The Style» របស់ស្ថានីយទូរទស្សន៍ បាយ័ន យាយយ៉យ ត្រូវបានកូនប្រុស សំណព្វចិត្ត ធ្វើឲ្យភ្ញាក់ផ្អើល ដោយគេបាន បង្ហាញ ការស្រលាញ់និងសម្តី ក្នុងចិត្តជាច្រើន ដែលបង្ហាញ ពីក្តីស្រលាញ់ បញ្ជាក់ប្រាប់ទៅដល់ ម្តាយជាទីស្រលាញ់ ហើយបន្ទាប់ ពីលោកស្រី បានទទួល ភាពកក់ក្តៅ ការស្រលាញ់ពីកូន ហើយលោកស្រីក៏បាន និយាយប្រកាសជា សាធារណៈថា « កូនប្រុសខ្ញុំម្នាក់នេះ ជាកូនល្អណាស់ចេះ រកលុយ តាំងពីតូចៗ ហើយមិនដែល ធ្វើឲ្យម្តាយ លំបាកចិត្តម្តងណាឡើយ » ។

ចង់ដឹងថាពីរនាក់ ម្តាយកូនខាងលើ បានបង្ហាញពីទំហំ ចិត្តស្រលាញ់គ្នា យ៉ាងណាហើយ យាយយ៉យ និយាយអ្វីខ្លះពីកូនរបស់ខ្លួន តោះទៅ ទស្សនាទាំងអស់គ្នា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload