ខ្លាញ់ក្បាលពោះ និងគ្រោះថ្នាក់សុខភាពស្ត្រី

តើទំហំចង្កេះរបស់អ្នកនិយាយអ្វីខ្លះពីសុខភាព របស់អ្នក? ស្វែងយល់ថាហេតុអ្វីបានជាខ្លាញ់ក្បាលពោះច្រើនមាននៅពេលអស់រដូវ, វាផ្តល់គ្រោះថ្នាក់អ្វីខ្លះ និងអ្វីដែលត្រូវធ្វើ។ ទំហំចង្កេះកើនឡើង ពេលខ្លះចាត់ទុកថាជាការវិវត្តន៍ទៅរកភាពចាស់។ ចំពោះស្ត្រីនេះប្រហែល ជាពិតជាត្រឹមត្រូវក្រោយពេលអស់រដូវ ពេលដែលខ្លាញ់រាងកាយប្តូរពីដៃ ជើង និងត្រគាក ទៅកាន់ពោះ។ ទំហំចង្កេះកើនឡើងអាចប៉ះពាល់ ដល់បញ្ហាជាច្រើន។ ការស្រាវជ្រាវ បង្ហាញថា ខ្លាញ់ក្បាលពោះក៏ធ្វើឱ្យកើនឡើងនូវគ្រោះថ្នាក់ជំងឺប្រព័ន្ធសរសៃឈាម , ជំងឺទឹកនោមផ្អែម, និង មហារីកមួយចំនួន រហូតដល់ការស្លាប់មុនអាយុ។ អ្វីជាដំណឹងល្អ? ការគំរាមកំហែងរបស់ខ្លាញ់ពោះអាចកាត់បន្ថយបាន។

ការពិតនៃខ្លាញ់ពោះ

ទម្ងន់របស់អ្នក ភាគច្រើនកំណត់ដោយលំនឹងនៃចំនួនកាឡូរីដែលអ្នកទទួលទានទៅនឹងកម្លាំង ដែលអ្នកបញ្ចេញ។ បើអ្នកទទួលទានច្រើន និងធ្វើលំហាត់ប្រាណតិច អ្នកនឹងឡើងទម្ងន់ រួមទាំងខ្លាញ់ពោះផងដែរ។ ប៉ុន្តែ ដំណើរនៃអាយុក៏មានតួនាទីសំខាន់ដែរ។ កម្លាំងសាច់ដុំនឹង បាត់បង់ទៅតាមអាយុ ហើយជាតិខ្លាញ់គឺជាភាគច្រើននៃទម្ងន់របស់អ្នក។ កម្លាំងសាច់ដុំកាន់តែខ្សោយក៏ធ្វើឱ្យអត្រានៃរាងកាយប្រើប្រាស់ កាឡូរីធ្លាក់ចុះ ដែលអាចធ្វើឱ្យកាន់តែពិបាកក្នុងការថែរក្សា ឬ បន្ថយទម្ងន់។

ជាងនេះទៅទៀត ស្ត្រីជាច្រើនមានខ្លាញ់ពោះកើនឡើងពេលដែលពួកគេចាស់ទៅទោះជាពួកគេមិនឡើងទម្ងន់ក៏ដោយ។ ដោយសារតែ កម្រិតនៃ estrogen ធ្លាក់ចុះ ដែលមានឥទ្ធិពលលើកន្លែងដែលខ្លាញ់ចែកចាយក្នុងរាងកាយ។ ការកើនឡើងនៃទំហំចង្កេះនេះ មានរូបរាង ដូចផ្លែប៉ម ជាជាងដូចផ្លែសារី។បញ្ហាខ្លាញ់ពោះគឺវាមិនកំណត់លើស្រទាប់ស្តើងៗបន្ថែមដែលស្ថិតនៅ ក្រោមស្បែកនោះទេ (subcutaneous fat)។ វាក៏មានទាំងខ្លាញ់ពោះ ផងដែរ ដែលស្ថិតនៅក្នុងពោះជុំវិញសរីរាង្គខាងក្នុងរបស់អ្នក។

ទោះជាខ្លាញ់ក្រោមស្បែក( subcutaneous fat )ធ្វើឱ្យមានបញ្ហាផ្នែកសម្រស់ក្តីប៉ុន្តែខ្លាញ់ពោះ មានទាក់ទងនឹងគ្រោះថ្នាក់សុខភាព ជាច្រើន។ នេះដោយសារខ្លាញ់ពោះលើសច្រើន ផលិតអរម៉ូននិងសារធាតុផ្សេងទៀតដែលអាចធ្វើឱ្យឡើង សម្ពាធឈាម,ការផ្លាស់ប្តូរ អវិជ្ជមាន នៃកម្រិតកូលេស្តេរ៉ូលល្អនិងមិនល្អ និង ធ្វើឱ្យអន់ថយសមត្ថភាពរាងកាយក្នុងការប្រើអាំងស៊ុយលីន។ ការលើសជាតិខ្លាញ់អ្វី ក៏ដោយ រួមទាំងខ្លាញ់ពោះ ក៏អាចបង្កើនកម្រិត estrogen។ ទាំងអស់នេះអាចបង្កើនគ្រោះថ្នាក់នៃបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមាន៖
-ជំងឺប៉ះពាល់ប្រព័ន្ធឈាមរត់
-ជំងឺសរសៃឈាម
-ជំងឺទឹកនោមផ្អែមប្រភេទ ២
-មហារីកសុដន់
-មហារីកពោះវៀនធំឋ (Colorectal cancer)

ការស្រាវជ្រាវថ្មីៗនេះ ក៏មានភ្ជាប់ទំនាក់ទំនងខ្លាញ់ពោះនឹងការកើនឡើងនៃការស្លាប់មុន អាយុ ដោយមិនគិតពីទម្ងន់សរុប។ ការពិត ការសិក្សាមួយចំនួនបានរកឃើញថា ទោះជាពេលស្ត្រីត្រូវគេចាត់ទុកថាមានទម្ងន់ធម្មតាទៅតាមស្តង់ដារ សន្ទស្សន៍ម៉ាសខ្លួនធៀបនឹងកម្ពស់ក្តី( body mass index) ក៏ការមានទំហំចង្កេះធំបង្កើនគ្រោះថ្នាក់នៃការស្លាប់ដោយសារជំងឺ ប្រព័ន្ធឈាមរត់, មហារីក និង មូលហេតុផ្សេងទៀត។

វាស់ចង្កេះ

តើអ្នកដឹងដោយរបៀបណាថាអ្នកមានខ្លាញ់ពោះច្រើនពេក? គ្រាន់តែវាស់ទំហំចង្កេះអ្នក៖
-ដាក់សម្រាប់វាស់លើពោះរបស់អ្នក នៅលើឆ្អឹងត្រគៀក។
-ទាញសម្រាប់វាស់រហូតទាល់តែវាព័ទ្ធជុំវិញអ្នក ប៉ុន្តែកុំរុញវាទៅសង្កត់នឹងស្បែក។
-ត្រូវប្រាកដថាសម្រាប់វាស់របស់អ្នករាបស្មើ។
-បន្ឋូអារម្មណ៍, ដកដង្ហើមចេញ និងវាស់ចង្កេះអ្នក ដោយមិនខំប្រឹងទាញរឹតវា។
ចំពោះស្ត្រី ទំហំចង្កេះ ៣៥ អ៊ីញ (៨៩ សង់ទីម៉ែត្រ) ឬ ធំជាងនេះ បង្ហាញពីការមិនយកចិត្តទុកដាក់លើខ្លាញ់ពោះ និងបញ្ហាគ្រោះថ្នាក់ ដូចជា ជំងឺបេះដូង, ជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែមប្រភេទ២។ ចំពោះបុរស ទំហំចង្កេះ ៤០ អ៊ីញ (១០២ សង់ទីម៉ែត្រ) ឬធំជាងនេះចាត់ទុកថា ជាមូលហេតុនៃការព្រួយបារម្ភ។

ការកាត់បន្ថយខ្លាញ់ពោះ

អ្នកអាចបន្តឹងសាច់ដុំពោះដោយការហាត់ប្រាណផ្សេងៗ ប៉ុន្តែការហាត់ប្រាណទាំងនេះមិនធ្វើឱ្យបាត់ខ្លាញ់ពោះនោះទេ។ ប៉ុន្តែ សំណាងល្អ ខ្លាញ់ពោះអាចបំបាត់បានដោយរបបអាហារ និង វិធីសាស្ត្រហាត់ប្រាណដែលអាចជួយអ្នកសម្រកទម្ងន់និងបន្ថយជាតិខ្លាញ់រាងកាយ ផងដែរ។ ដើម្បីបានទទួលជោគជ័យ អ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

-ទទួលទានអាហារដែលល្អសម្រាប់សុខភាព៖ សំដៅលើអាហាររុក្ខជាតិ ដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ និងជ្រើសរើសប្រភព ដែលមិនសូវសម្បូរប្រូតេអ៊ីន  និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប។ កំហិតជាតិខ្លាញ់ saturated fat ដែលមានក្នុងសាច់ និងផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ ដូចជា ឈីស និង បឺរ។ ជំនួសវាដោយប្រើ ខ្លាញ់monounsaturated និង polyunsaturated fats ដែលមានក្នុងត្រី, គ្រាប់សណ្តែក និង ប្រេងបន្លែមួយចំនួន ក្នុងបរិមាណល្មម។

-ពិនិត្យមើលអាហារដែលបរិភោគ៖ ទោះជាអ្នកជ្រើសជម្រើសល្អដល់សុខភាពក៏ដោយ ក៏កាឡូរីនៅតែកើនឡើង។ ក្នុងភោជនីយដ្ឋាន អ្នកគួរចែករំលែកអាហារគ្នា ឬ ទទួលទានតែពាក់កណ្តាលនិងខ្ចប់ទៅផ្ទះពាក់កណ្តាលសម្រាប់មួយពេលទៀត។

-បញ្ចូលលំហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃ៖ គេណែនាំចំពោះមនុស្សជំទង់ឱ្យហាត់ប្រាណល្មម ដូចជា ការដើរយ៉ាងតិច ១៥០ នាទី ក្នុង ១ សប្តាហ៍ ឬ ការហាត់ប្រាណខ្លាំង ដូចជា រត់តិចៗ យ៉ាងតិច ៧៥ នាទី ក្នុង ១ សប្តាហ៍។ បន្ថែមលើនេះទៅទៀត ការហាត់ប្រាណហ្វឹកហាត់ កម្លាំង ត្រូវបានណែនាំឱ្យធ្វើយ៉ាងតិច ២ ដង ក្នុង ១ សប្តាហ៍។ បើអ្នកចង់សម្រកទម្ងន់ អ្នកអាចត្រូវការការហាត់ប្រាណបន្ថែម។

ដើម្បីបំបាត់ជាត់ខ្លាញ់លើសនិងរក្សាមិនឱ្យវាមានទៀត អ្នកត្រូវបន្ថយទម្ងន់យឺតៗ ដោយបន្ថយទម្ងន់យ៉ាងច្រើន១ គីឡូក្រាមក្នុង១សប្តាហ៍។ ពិភាក្សាជាមួយគ្រូពេទ្យក្នុងការជួយពេល ចាប់ផ្តើម និងការតាមដាន។ ការអត់ធ្មត់និងការខំប្រឹងរបស់អ្នកនឹងផ្តល់មកនូវសុខភាពល្អក្នុង ជីវិត៕

ប្រភព៖ khmertalking

  • ខ្លាញ់ក្បាលពោះ និងគ្រោះថ្នាក់សុខភាពស្ត្រី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាព
Tags: