សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​

សួនមេអំបៅដ៏ស្រស់ស្អាតនៅខេត្តកែប ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដោយភាគច្រើននៃអ្នកទេសចរណ៍ក្នុងស្រុកមិនសូវបានស្គាល់ ព្រមទាំងមិនបានទៅដល់ទីផងដែរ ដើម្បីទស្សនាកម្សាន្តនូវការចិញ្ចឹមមេអំបៅ ក៏ដូចជាការរៀបចំរមណីយដ្ឋានមួយនេះ តាមបែបធម្មជាតិដ៏ស្រស់ស្អាត។
រមណីយដ្ឋានដែលហាក់ដូចជាលាក់ខ្លួនក្នុងទីឋានដ៏ស្ងប់សុខក្នុងព្រៃដ៏ត្រឈឹងត្រឈៃ និងមានសម្រស់ស្រស់ត្រកាល ស្ថិតក្នុងភូមិតាំងសំរោង សង្កាត់កែប ក្រុងកែប ដោយលោកអ្នកត្រូវធ្វើដំណើរពីស្តូបវិមានឯករាជ្យក្រុងកែប ចម្ងាយប្រមាណជា ៧០០ ម៉ែត្រ ឡើងទៅឯជើងភ្នំឧទ្យានជាតិកែប នោះលោកអ្នកនឹងបានឃើញសួនមេអំបៅដ៏ស្រស់ស្អាតមួយ ដែលសរសេរជាភាសាបរទេសថា «Kep Butterfly Garden»។

អមដោយសួនច្បារសំបូរទៅដោយបុប្ផាជាច្រើនប្រភេទ និងអាគារស្នាក់នៅបែបផ្ទះខ្មែរ ព្រមទាំងដងអូរដែលមានទឹកហូររេចៗ លាយឡំជាមួយសូរសម្លេងសត្វព្រៃយំ ពិតជាធ្វើឲ្យលោកអ្នកដែលបានទៅដល់ទីនេះមានអារម្មណ៍ស្រស់ស្រាយ ក៏ដូចជាអស់នូវទុក្ខកង្វល់នានា ព្រោះទីមួយនេះពិតជាមានសោភណភាពរមនា គួរជាទីពេញចិត្តដល់ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលប្រាថ្នាចង់ឃើញរមណីយដ្ឋានធម្មជាតិយ៉ាងដូច្នេះ៕

សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​ សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​

ប្រភព៖ kqube

  • សួន​មេអំបៅ​នៅ​ខេត្ត​កែប​ ដែល​ទេសចរណ៍​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ស្គាល់​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: