គី​សដោះ គេ​ព្យាបាល​បែប​ណា​ទៅ​?

គី​សដោះ គេ​ព្យាបាល​បែប​ណា​ទៅ​?


គី​សដោះ គេ​ព្យាបាល​បែប​ណា​ទៅ​?

​បើសិន​ជា​អ្នក​មិនទាន់​រាំងរដូវ​ទេ គ្រូពេទ្យ​ប្រហែលជា​ណែនាំ ឲ្យ​អ្នក​ធ្វើ​ការតាមដាន​គីស​ក្នុង​សុដន់​នោះ ឲ្យបាន​ដឹតដល់ ដើម្បី​មើល​ថា​តើ វា​ស្រាកស្រាន្ត​ទៅ​វិញ​ដោយ​ខ្លួនឯង ឬ​អត់​។

​ការប្រើ​ម្ជុល​បូមទឹក​ក្នុង​គីស​សុដន់​
​ដំណើរការ​នៃ​ការព្យាបាល​បែបនេះ អាច​ប្រើ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ផង និង​ព្យាបាល​ផង បើសិនជា​ធ្វើការ​បូម​ហើយ វា​ជា​ទឹក និង​ដុំ​នោះ​បាត់​ទៅ​វិញ​។
​បើសិន​ជា​អ្នក​មាន​គីស​ក្នុង​សុដន់ អ្នក​ប្រហែលជា​ត្រូវ​បូម​វា​ចេញ​ច្រើនដង ព្រោះ​វា​តែងតែ​អាច​កើត​មាន​ម្តងទៀត ឬ​មាន​គីស​ថ្មី​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​គីស​នោះ​មាន​ជាប់រ​ពី ២ ទៅ ៣ វដ្ត​រដូវ ហើយ​ទំហំ​ចេះ​តែ​ធំ​ទៅៗ អ្នក​គួរតែ​ឲ្យ​គ្រូពេទ្យ​វាយតម្លៃ ជាមួយនឹង​ការថត​អេកូ​ទៅ​។

​ការព្យាបាល​ដោយ​អ័រម៉ូន​
​ការប្រើប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត ដើម្បី​សម្រួល​ដល់​វដ្ត​រដូវ ប្រហែល​ជា​ជួយ​កាត់បន្ថយ ការកើតមាន​ដុំ​គីស​ក្នុង​សុដន់ កុំឲ្យ​កើត​ម្តងទៀត​បាន​។ ប៉ុន្តែ ដោយសារ​តែ​ផល​រំខាន​របស់​វា ថ្នាំ​គ្រាប់​ពន្យារកំណើត​ប្រភេទ Tamoxifen ច្រើន​តែ​ណែនាំ​ឲ្យប្រើ លើ​ស្ត្រី​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ ការបញ្ឈប់​ប្រើ​ថ្នាំ​អ័រម៉ូន ក្នុងពេល​រាំងរដូវ​ច្រើន​ឆ្នាំ ប្រហែលជា​អាច​បន្ថយ ការកើតមាន​ដុំ​គីស​នេះដែរ​។

​ការវះកាត់​
​ការវះកាត់​គីស អាចធ្វើ​បាន លុះត្រាតែ​មាន​កាលៈទេសៈ​ណា​មួយ ដែល​មិន​ខុស​ប៉ុណ្ណោះ ដូចជា​ធ្វើ​ឲ្យ​គ្មា​នផា​សុកភាព​កើតឡើង​ម្តង​ហើយ​ម្តងទៀត មួយ​ខែ​រំលង​មួយខែ ឬ​គីស​នោះ​មាន​ឈាម ឬ​មាន​សញ្ញា​មួយចំនួន ដែល​គួរអោយ​សង្ស័យ​។​

​ចំណាំ ៖ ការព្យាបាល​ទាំងនេះ ត្រូវ​ស្ថិត​ក្រោម​ការតាមដាន និង​គ្រប់គ្រង​ពី​គ្រូពេទ្យ​ជំនាញ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។