ក្រសួងកសិកម្ម ជូនដំណឹង​ពី​របៀប និង​ត្រៀម​ធ្វើ​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​លើ ដំណាំ​បន្លែ ពោត សណ្ដែក របស់​កសិករ​

ក្រសួងកសិកម្ម ជូនដំណឹង​ពី​របៀប និង​ត្រៀម​ធ្វើ​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​លើ ដំណាំ​បន្លែ ពោត សណ្ដែក របស់​កសិករ​

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជូនដំណឹង​កាលពី ថ្ងៃទី​១៤ ​ខែ​មិថុនា កន្លងទៅ ពី របៀប និង​ត្រៀម​ធ្វើ​អន្តរាគមន៍​កម្ចាត់​ដង្កូវ​ហ្វូង​លើ ដំណាំ​បន្លែ ពោត សណ្ដែក និង​ស្រូវ ជាដើម ខណៈ ពេលដែលរដូវវស្សា មាន​ភ្លៀង​ធ្លាក់​មក​ដំបូង។

យោង​តាម​សេចក្តី របស់​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា នៅ​ដើម​រដូវ​ឆ្នាំនេះ គេ​សង្កេតឃើញ​មាន​ក្រុម​សត្វល្អិត​ចង្រៃ​ប្រភេទ​ដង្កូវ​ហ្វូង​នេះ​ បាន​ធ្វើ​ការ​យាយី​មក​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​មួយ​ចំនួន​របស់​ប្រជាកសិករ​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ ព្រោះថា​ការ​បង្កបង្កើនផល​ស្រូវ​ឆ្នាំនេះ​ មានការ​យឺតយ៉ាវ​ជាង​ឆ្នាំមុនៗ​ផង បញ្ហា​មិន​អំណោយផល​ពី​ធម្មជាតិ​ផង​នោះ ប្រសិនបើ​មាន​បញ្ហា​បំផ្លាញ​ដោយសារ​ដង្កូវ​ហ្វូង​ទៀត​នោះ ​កសិផល​ស្រូវ​ឆ្នាំនេះ អាច​រង​ផល​ប៉ះពាល់​។ ដើម្បី​ចៀសវាង​ប្រការ​ទាំងនោះ ក្រសួង​បាន​ជូនដំណឹង​ពី​ការ​ត្រៀម​ជួយ​អន្តរាគមន៍​កម្ចាត់​ប្រភេទ​ដង្កូវ​ហ្វូង​នេះ ​ដោយ​ក្រសួង​ឲ្យ​អនុវត្តតាម​វិធីសាស្ត្រ​ផ្សេងៗ​ដូចជា​៖ ប្រើ​អន្ទាក់​ជូរអែម​នៅ​ពេលយប់​ដើម្បី​កម្ចាត់​មេអំបៅ​ដង្កូវ​ហ្វូង កម្ចាត់​ដង្កូវ​ហ្វូង កម្ទេច​ប្រភព​ដង្កូវ​ហ្វូង​នៅ​ជុំវិញ​ចម្ការ ឬ ស្រែ​។

សេចក្តីជូនដំណឹង នេះ​បន្ត​ថា ដោយ​យោង​តាម​លក្ខខណ្ឌ​ធម្មជាតិ​នៅ​ប្រទេស​យើង​ប្រែប្រួល រាំងស្ងួត ក្តៅ​ខ្លាំង បាន​អូស​បន្លាយ​យូរ បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​កកើត ​និង​រាលដាល​នៃ​ពួក​ដង្កូវ​ហ្វូង​នេះ​យ៉ាង​ឆាប់រហ័ស​ក្រោយពី​មាន​ភ្លៀង​ធ្លា​ក់​នៅ​ដើមដៃ​មក​។ លិខិត​ដដែល​ថា នៅ​ដើមខែ​មិថុនា​នេះ ដង្កូវ​ហ្វូង​បាន​ផ្ទុះ​នៅ​ខេត្ត​មួយ​ចំនួន​ដូចជា កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និង ឧ​ត្តរមានជ័យ ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល និង​បំផ្លាញ​ពី​ដង្កូវ​ហ្វូង អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ណែនាំ​នូវ​វិធីសាស្ត្រ​កម្ចាត់​ដង្កូវ​ហ្វូង​ទាំងនោះ​ដល់​កសិករ​គ្រប់​រាជធានី ខេត្ត​។

វិធីសាស្ត្រ​ធ្វើ​អន្ទាក់​ជូរ​អែម គឺ​ដាក់​ទឹក​មួយ​ភាគ ស្រា​ស​១​ភាគ ស្ករ​​​៤​ភាគ ទឹកខ្មេះ​៤​ភាគ ហើយ​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​។ បន្ទាប់មក​លាយថ្នាំ Fipronil ២​មីលីលីត្រ ក្នុង​សូលុយស្យុង​១​លីត្រ​។ របៀប​ប្រើ ៖ យក​សូលុយស្យុង​ដាក់​ក្នុង ចានជ័រ​ស្តើង ឬ​ជ្រលក់​នឹង​សំឡី​ជក់​ទឹក​ បន្ទាប់មក​យក​មក​ចង​ព្យួរ តាម​ចម្ការ​នៅ​ពេល​យប់​ហើយ​ដាក់​ឲ្យ​ខ្ពស់​ផុត​ពី​ដី ការពារ​ការ​ប៉ះពាល់​ដល់​សត្វ​ចិញ្ចឹម​ផ្សេងៗ​។ អន្ទាក់​ជូអែម​នេះ​វា​ទាក់ទាញ​មេអំបៅ​មក​ជញ្ជក់​បន្ទាប់​មក​វា​ងាប់​។ វិធីសាស្ត្រ​កម្ចាត់​ដង្កូវ​ហ្វូង ចំពោះ​ចម្ការ​ឬ​ស្រែ​ដែល​គ្មាន​ទឹក គឺ​ជីក​ចង្ហូរ​នៅ​តាម​ព្រំដី​ដែល​ជាប់​ជាមួយ​ព្រៃ ឬ​ចម្ការ ចេក ឬ​មាន​ស្មៅ​ចង្រៃ​ដុះ​ច្រើន​នៅ​តាម​ព្រំ​ចង្អូរ​មានមុខ​ទំហំ​៣​ស​.​ម ជម្រៅ​២០​ស​.​ម រួច​រាយ​ផេះ​ពីលើ​ឬ​នៅ​ពេល​ដង្កូវ​ចូល​ច្រើន​អាច​បាញ់ថ្នាំ​តាម​ចង្អូរ​នេះ និង​មាន​វិធីសាស្ត្រ​មួយទៀត​ដែល​មន្ត្រី​នឹង​ពន្យល់​លម្អិត​ក្នុង​ពេល​តំបន់​ណា​មាន​កើត​បញ្ហា​នេះ ហើយ​ត្រូវ​កសិករ​រាយការណ៍​មក​មន្ទីរ ក្រសួងកសិកម្ម​ដើម្បី​ចុះទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ​អន្តរាគមន៍​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់ និង​បំផ្លាញ​ដង្កូវ​ហ្វូង​និង​បង្ហាញ​ពី​របៀប​កៀរ​ពន្លិច​ពពួក​ហ្វូង​ដង្កូវ​ក្នុង​ទឹក និង​របៀប​បាញ់ថ្នាំ​សម្លាប់៕