អាមេរិក-ចិនកំពុងធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មថ្មី

ភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម រវាងអាមេរិកនឹងចិនបានកើតឡើងសាជាថ្មីក្រោយពេលអាមេរិកស្នើឱ្យអង្គការពា ណិជ្ជកម្មពិភពលោក (WTO) ស៊ើបអង្កេត គោលនយោបាយពាណិជ្ជកម្មមិនមាន តុល្យភាពរបស់ចិនដោយអាមេរិកចាត់ទុកថា ចិនកំពុងតែបំផ្លាញកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក និងដៃ គូផ្សេងៗជាច្រើនទៀតនៅក្នុងអង្គការពា ណិជ្ជកម្មពិភពលោក។

នៅក្នុងពាក្យបណ្តឹងផ្ញើទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោកអាមេរិកបានចោទប្រកាន់ចិនថា គ្មានតុល្យភាពជាមួយនឹង ក្រុមហ៊ុនផ្តល់ដែកថែប និងបម្រើសេវាកម្ម អេឡិចត្រូនិករបស់អាមេរិក។ ទីក្រុងប៉េកាំង កំពុងតែបង្កភាពងាយស្រួលដល់ក្រុមហ៊ុន ក្នុងស្រុករបស់ខ្លួនតាមរយៈការផ្តល់ជំនួយ ធ្វើឱ្យពលករអាមេរិកជាច្រើនប្រឈមមុខ បាត់បង់ការងារធ្វើ។

តាមការកត់សម្គាល់របស់តំណាង ពាណិជ្ជកម្មអាមេរិកលោករ៉ុន គើក (Ron Kirk) បញ្ជាក់ថា ការបង់ពន្ធដែលចិនអនុ ម័តបានកើនឡើងរហូតដល់៦៥ភាគរយ ដែលធ្វើឱ្យផលិតផលដែកថែបរបស់អាមេ រិកនាំចូលទៅកាន់ប្រទេសចិនឡើងថ្លៃ ខ្ពស់គឺពិបាកក្នុងការវាយលុកទីផ្សារដែក ថែបរបស់ចិន។ ទង្វើទាំងនោះហើយធ្វើ ឱ្យអាមេរិកពិបាកក្នុងការនាំដែកថែបចូល ទៅកាន់ប្រទេសចិន។

សេចក្តីអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន បានផ្ញើទៅកាន់អង្គការពាណិជ្ជកម្មពិភព លោកក្រោយមួយថ្ងៃដែលរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិកលោកទីមូធី ហ្កេតណឺ (Timothy Geithner ) ប្រកាសពីគោល នយោបាយរបស់ចិនចំពោះរូបិយប័ណ្ណ យ័ន។ ទន្ទឹមនឹងនោះទីក្រុងវ៉ាស៊ីនតោន នឹងពិភាក្សាថា តើគួរតែដោះស្រាយឥទ្ធិ ពលរបស់គោលនយោបាយប្រាក់យ័នចិន បែបណា ចំពោះទីផ្សារការងារនិងសេដ្ឋ កិច្ចរបស់អាមេរិក។

ក្រុមអ្នកស៊ើបអង្កេតកត់សម្គាល់ឃើញ ថា ជាការពិតណាស់ក្រុមអ្នកបង្កើតច្បាប់ អាមេរិកនឹងសួរដេញដោលដល់លោក ហ្កេតណឺ ស្តីអំពីការចោទប្រកាន់ទៅលើ គោលនយោបាយសេដ្ឋកិច្ចគ្មានតុល្យភាព របស់ចិន។ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកបានរំលឹកដល់វិធីសាស្ត្រដើម្បីតបត ដល់ផលិតផលចិនដូចជាការយកពន្ធខ្ពស់ សម្រាប់នាំចូលអាមេរិកជាដើម។

នៅក្នុងសេចក្តីប្រកាសមួយលោក ហ្កេតណឺ បញ្ជាក់ថា ចិនយឺតយ៉ាវក្នុងការ កែតម្រូវប្រាក់យ័នរបស់ខ្លួន។ លោកបន្ត ទៀតថា ទីក្រុងប៉េកាំងនៅតែរក្សាតម្លៃប្រាក់ យ័នស្ថិតក្នុងដំណាក់កាលទាបបំផុតដើម្បី គាំទ្រដល់វិស័យនាំចេញ ហើយចិនមិន បានអនុវត្តទៅតាមអ្វីដែលបានសន្យាដូច កាលពីខែមិថុនា កន្លងមកក្នុងការអនុវត្ត ធ្វើឱ្យប្រាក់យ័នមានតុល្យភាពនៅលើ ទីផ្សាររូបិយប័ណ្ណ។ ចាប់តាំងពីពេលនោះ មកប្រាក់យ័នរបស់ចិនកើនឡើង១ភាគ រយ ប្រៀបធៀបនឹងប្រាក់ដុល្លារអាមេរិក។

តាមប្រសាសន៍លោក ហ្កេនណឺ រដ្ឋា ភិបាលកំពុងស្រាវជ្រាវទៅលើវិធីសាស្ត្រ ដើម្បីដាក់សម្ពាធទៅលើទីក្រុងប៉េកាំងឱ្យធ្វើសកម្មភាពបានឆាប់រហ័សជាងនេះក្នុងការដំឡើងតម្លៃប្រាក់យ័នឱ្យមានតុល្យ ភាពទៅលើស្ថានភាពពិតជាមួយប្រាក់ ដុល្លារ។ ការវាយតម្លៃខាងលើត្រូវគេចាត់ ទុកថា ជាសេចក្តីប្រកាសដ៏ម៉ឺងម៉ាត់របស់ លោក ហ្កេតណឺ មិនធ្លាប់មានពីមុនមក នៅក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក នឹងចិន។

សារព័ត៌មានញូវយ៉កថែមស៍ (New York Times)បានផ្សព្វផ្សាយថា អាមេ រិកអាចនឹងចាត់វិធានការដើម្បីតបត ទៅលើវិស័យពាណិជ្ជកម្ម ឬក៏ដាក់ទណ្ឌ កម្មទៅលើវិស័យពាណិជ្ជកម្មរបស់ចិន។

ប៉ុន្តែសេដ្ឋកិច្ចវិទូជាច្រើននាក់ចាត់ ទុកថា ចិននឹងមិនរាថយឡើយចំពោះ ការដាក់សម្ពាធរបស់អាមេរិក ហើយចិន នឹងអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី អូបាម៉ា គួរតែត្រៀមលក្ខណៈគាំទ្រ សម្ពន្ធមិត្តអឺរ៉ុបនិងជប៉ុន។ រដ្ឋមន្ត្រីការ បរទេសចិនបានប្រកាសថា ការដាក់ សម្ពាធរបស់អាមេរិកនៅតែមិនអាច ដោះស្រាយរូបិយប័ណ្ណយ័នបានឡើយ ហើយអាចបង្កឱ្យចិនប្រតិកម្មតបតវិញ តែប៉ុណ្ណោះ ។

មានប្រសាសន៍នៅក្នុងសន្និសីទកា សែតនាទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក ចាង យូ (Jiang Yu) និយាយថា “យើងនឹងធ្វើឱ្យគេ (អាមេរិក) ឃើញថា ការដំឡើងប្រាក់ យ័នក៏មិនអាចដោះស្រាយវិវាទ និងការ ធ្លាក់ចុះនៃវិស័យពាណិជ្ជកម្ម និងការបាត់ បង់ការងារធ្វើរបស់អាមេរិកបានដែរ”។ នៅក្នុងរយៈពេលកន្លងមកការធ្លាក់ចុះនៃ វិស័យពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន មានរហូតដល់១៤៥,៤ពាន់លានដុល្លារ គឺកើនឡើង១៧,៧ភាគរយ បើប្រៀបធៀប នឹងកាលពីមុន។

នៅក្នុងការដំឡើងពន្ធដារសម្រាប់នាំ ចូលដែកថែបពីអាមេរិកទៅកាន់ចិនអាច នឹងធ្វើឱ្យអាមេរិកខាតបង់ទឹកប្រាក់រាប់ រយលានក្នុងមួយឆ្នាំ។ ការដំឡើងពន្ធដារក្នុងការនាំចូលផលិតផលគ្នាទៅ វិញទៅ មករវាងអាមេរិក-ចិននឹងធ្វើឱ្យសង្គ្រាម ពាណិជ្ជកម្មកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ ធ្ងរចំពោះប្រទេសដែលមានសេដ្ឋកិច្ច ខ្ពស់ជាងគេបង្អស់នៅលើពិភពលោកនា ពេលបច្ចុប្បន្ន។

កាលពីពេលកន្លងមកថ្មីៗចិនក៏ប្រកាស អនុម័តដំឡើងពន្ធដើម្បីកុំឱ្យលក់បង្ខូច តម្លៃឡើងដល់១០៥ភាគរយ ចំពោះផលិត ផលទាំងឡាយដែលនាំចូលពីអាមេរិក ពិសេសសាច់មាន់ជាដើម។ តាមព័ត៌មាន ពីឆាយណា ដេលី (China Daily) ឱ្យដឹង ថា បច្ចុប្បន្នចិនជាអ្នកនាំចូលផលិតផលសាច់មាន់ពីអាមេរិកធំជាងគេបង្អស់ដោយមានរហូតដល់៥៨៤.៣០០តោនស្មើនឹង ២០ភាគរយនៃផលិតផលអាមេរិកនាំទៅកាន់ប្រទេសចិន។

អ្នកឯកទេសសេដ្ឋកិច្ចចិនបានព្យាករ ថា ការដំឡើងពន្ធមិនឱ្យលក់បង្ខូចតម្លៃ សាច់មាន់នាំចូលពីអាមេរិកបានធ្វើឱ្យ ថយចុះនៅសល់ត្រឹមតែ៦៣.០០០តោន ក្នុងមួយឆ្នាំស្មើនឹង៧៩លានដុល្លារអាមេ រិកតែប៉ុណ្ណោះ។

ដូចគ្នានោះដែរ អាមេរិកក៏បានដំឡើង ពន្ធដារដល់ផលិតផលទាំងឡាយដែលនាំ ចូលពីប្រទេសចិនផងដែរធ្វើឱ្យប្រទេស ទាំង២ខាតបង់ផ្នែកពាណិជ្ជកម្មយ៉ាង ច្រើនក្នុងមួយឆ្នាំៗ។

សេដ្ឋកិច្ចវិទូជាច្រើនយល់ឃើញថា ការប្រឈមមុខតានតឹងដាក់គ្នានៅក្នុងវិស័យ ពាណិជ្ជកម្មរវាងអាមេរិកនឹងចិននាពេល នេះ គឺជាការដេញជើងប្រកួតប្រជែងគ្នា ដណ្តើមយកមហាអំណាចសេដ្ឋកិច្ចទី១ នៅលើពិភពលោក។

ក្នុងពេលបច្ចុប្បន្នសេដ្ឋកិច្ចរបស់ចិន កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យ កត់សម្គាល់ ហើយមានប្រទេសជាច្រើន នៅជុំវិញពិភពលោកមានបំណងចង់រក ស៊ីជាមួយចិនចង់នាំចូលផលិតផលទៅ កាន់ប្រទេសចិនមិនមែនមាន តែអាមេរិក មួយទេ។ ទីផ្សាររបស់ចិននៅបរទេសក៏ មានច្រើនសន្ធឹកសន្ធាប់ ពិសេសបានវាយ លុកដណ្តើមយកទីផ្សារជាច្រើនរបស់ អាមេរិកក្នុងតំបន់អឺរ៉ុប អាហ្វ្រិកនិងតំបន់ អាស៊ី…។ ក្នុងពេលដែលវិបត្តិសេដ្ឋកិច្ច ពិភពលោកធ្លាក់ចុះ សេដ្ឋកិច្ចចិនត្រូវអ្នកសេដ្ឋកិច្ចវិទូចាត់ទុកថា ជាប្រទេសដែល នាំមុខគេនៅក្នុងដំណាក់កាលនៃវិបត្តិ។ សេដ្ឋកិច្ចចិនបានកើនឡើងរហូតដល់ពី៨ ទៅ៩ភាគរយ ចំណែកអាមេរិកមានតែពី ២ទៅ៣ភាគរយប៉ុណ្ណោះ។

វិបត្តិពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងបន្តប្រឈមមុខដាក់គ្នា។ ចិនក៏ មិនខ្លាចប្រឈមមុខជាមួយអាមេរិកឡើយ នាពេលនេះ៕ ម៉ែវ សាធី

ប្រភព៖ nokorwatnews

  • អាមេរិក-ចិនកំពុងធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មថ្មី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម
Tags: