Skrtel ផ្ទេរ​ទៅ Fenerbahce ក្នុង​តម្លៃ​៥,៥លាន​ផោន

Martin Skrtel ទី​បំផុត​បាន​ចាកចេញ​ពី Liverpool ទៅ​ចូលរួម​ជាមួយ​ក្លឹប Fenerbahce នៃ​ប្រទេស​ទួរគី ក្នុងតម្លៃ​៥,៥ លាន​ផោន (ជាង៧លាន​ដុល្លារ)។

 Skrtel ផ្ទេរ​ទៅ Fenerbahce ក្នុង​តម្លៃ​៥,៥លាន​ផោនMartin Skrtel

 

ខ្សែ​ការពារ​កណ្ដាល​វ័យ​៣១​ឆ្នាំ​ត្រូវ​ក្លឹប​ជា​ច្រើន​ទាក់ទង​នា​ពេល​កន្លង​មក​ ​ដូចជា Wolfsburg, Besiktas និង​ក្លឹប​នៅ​ប្រទេស​ចិន​ជា​ដើម​ ប៉ុន្តែ​ទី​បំផុត​គេ​សម្រេច​ទៅ​លេង​នៅ Fenerbahce បន្ទាប់​ពី​ក្លឹប​បាន​ព្រមព្រៀង លើ​តម្លៃ​ខ្លួន​ជាមួយ Liverpool។ Fenerbahce គ្រោង​ផ្ដល់​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​ស្លូវ៉ាគី​រូប​នេះ​រយៈ​ពេល ៤ឆ្នាំ។

 

Skrtel បច្ចុប្បន្ន​កំពុង​ជាប់​កាតព្វកិច្ច​នៅ​អឺរ៉ូ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី។ អតីត​កីឡាករZenit Saint Petersburg បាន​ផ្ទេរ​មក​កាន់ Anfield កាល​ពី​ឆ្នាំ​២០០៨ ក្នុង​តម្លៃ ៦,៥លាន​ផោន ដោយ​លេង​បាន ២៤២ ប្រកួត​ស៊ុត​បញ្ចូល​ទី​១៦​គ្រាប់៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail