ស៊ីម៉ាក់​ ​នាំ​យក Anthony ​និង​កីឡាករ​បរទេស​២​នាក់​​​មក​ពង្រឹង​ក្រុម​

ក្លឹប​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ( ស៊ីម៉ាក់ ) ​បាន​នាំ​យក​កីឡាករ Odion Obadin Anthony , Kazu Yanagidat ​និង​កីឡាករ​បរទេស​ម្នាក់​ទៀត​មក​ពង្រឹង​​ក្រុម​សម្រាប់​ត្រៀម​ជុំ​ទី​២​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

 

ស៊ីម៉ាក់​ ​នាំ​យក Anthony ​និង​កីឡាករ​បរទេស​២​នាក់​​​មក​ពង្រឹង​ក្រុម​​លោក ស៊ុម វណ្ណា

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ស៊ុម វណ្ណា ​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ចង់​បង្កើន​សមត្ថភាព​ឱ្យ​ខ្លាំង​សម្រាប់​ជុំ​ទី​២ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ដោយ​បាន​នាំ​យក​កីឡាករ​បរទេស​បន្ថែម​ដល់​ទៅ​៣​នាក់​ឯ​ណោះ។ ​ដោយ​កីឡាករ​បរទេស​៣​នាក់​នោះ​រួម​មាន Odion Obadin Anthony ​ជា​អតីត​​ខ្សែ​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ភ្នំពេញ​ក្រោន ​ខ្ចី​ជើង​កីឡាករ​ជប៉ុន Kazu ​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ និង​ទិញ​យក​កីឡាករ​សញ្ជាតិ​បារាំង​មួយ​ទៀត។

 

ចំពោះ​ការ​ចាកចេញ​របស់ គួច ដានី ​ទៅ​ក្រុម Cambodian Tiger ​គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា​វា​មិន​ប៉ះ​ពាល់​អ្វី​ខ្លាំង​​ដល់​ក្រុម​របស់​លោក​ឡើយ ព្រោះ​កីឡាករ​បរទេស​ចំណូល​ថ្មី​៣​នាក់​នោះ អាច​នឹង​ជួយ​ក្រុម​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត​សម្រាប់​ជុំ​ទី​២។

ស៊ីម៉ាក់​ ​នាំ​យក Anthony ​និង​កីឡាករ​បរទេស​២​នាក់​​​មក​ពង្រឹង​ក្រុម​

បច្ចុប្បន្ន​នេះ​ ក្រុម​ស៊ីម៉ាក់​មាន​កីឡាករ​បរទេស​គ្រប់​៥​នាក់​ហើយ ​គឺ Odion Obadin Anthony , Kazu Yanagidat , Ademola , OkerekeThimothy ​និង​កីឡាករ​សញ្ជាតិ​បារាំង​ម្នាក់​ទៀត​ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ។ សម្រាប់​ជើង​ទី​២ ​ប្រកួត​ដំបូង​របស់​ក្រុម​ស៊ី​ម៉ាក់​ត្រូវ​ទទួល​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ មុន្នី រម្យ