Naga World ​នឹង​តំណាង​កម្ពុជា​លេង​ពាន AFC Cup 2017 ជំនួស​ក្រោន​

​ក្រុម​បាល់ទាត់​ Naga World ​នឹង​តំណាង​ក្រុម​កម្ពុជា​ចូល​លេង​ពាន​រង្វាន់ AFC Cup 2017 ​ដោយ​​​ការ​ចាប់​ពូល​ធ្វើ​ឡើង​នៅ​ល្ងាច​ស្អែក​នេះ។ នេះ​បើ​តាម​គេហទំព័រ​ AFC ​ចុះ​ផ្សាយ។

 

Naga World ​នឹង​តំណាង​កម្ពុជា​លេង​ពាន AFC Cup 2017 ជំនួស​ក្រោន​ក្រុមណាហ្គាវើល

ដំបូង​ក្រុម​ដែល​តំណាង​ឱ្យ​កម្ពុជា​គឺ​ក្រុម​ម្ចាស់​ជើង​ឯក​ភ្នំពេញ​ក្រោន​ទេ ប៉ុន្តែ​ដោយសារ​តែ​មាន​រឿង​បន្តិច​បន្តួច​ទើប​ខាង AFC ​សម្រេច​ដក​ឈ្មោះ​ភ្នំពេញ​ក្រោន​ចេញ ជំនួស​វិញ​ដោយ​ក្រុម​លេខ​២ Naga World ។ ចំពោះ​ការ​ចាប់​ពូល​វិញ​ត្រឹម​វគ្គ​បឋម​នេះនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​៩​ក្រុម​ដែល​តំណាង​ឱ្យ​ប្រទេស​នីមួយ​ៗ (ប្រទេស​មាន Ranking ទាប​ជាង​គេ​នៅ​អាស៊ី) ហើយ​ចាប់​ពូល​បែកចែក​ជា​៣​ពូល។ មួយ​ពូល​មាន​៣​ក្រុម​ប្រកួត​សន្សំ​ពិន្ទុ។

 

៩​ក្រុម​ដែល​ចូល​រួម​មាន​ heikh Russel Krira Chakra Ltd (បង់ក្លាដេស​), FC Tertons (ប៊ូតាន់​), Nagaworld FC (កម្ពុជា​), Tatung FC (ឆាយនីស​តៃប៉ិ​), Rovers FC (ហ្គោម​), Dordoi (តាហ្ស៊ីគីស្ថាន​), Casa Benfica (ម៉ាកាវ​), Erchim FC (ម៉ុងហ្គោលី​) ​និង​ Three Star Club (នេប៉ាល់)៕

 

អត្ថបទ៖ មុន្នី រម្យ