ក្រសួង​កិច្ចការ​នារី​​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៥០​នាក់

ក្រសួង​កិច្ចការ​នារី​បាន​ប្រកាស​ប្រលង​ជ្រើសរើស​បេក្ខជន​ក្រប​ខណ្ឌ​ (ក) (ខ) និង​(គ) ឱ្យ​ចូល​បម្រើ​ការ​ងារ​ចំនួន​៥០​កន្លែង​សម្រាប់​ឆ្នាំ​២០១៦នេះ​។

 

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស៖
១. សញ្ជាតិ​ខ្មែរ
២. សម្រាប់​ក្រប​ខណ្ឌ​ (ក) អាយុ​ច្រើន​បំផុត​ត្រឹម ៣០ឆ្នាំ មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ ឬ​សញ្ញាប័ត្រ​សមមូល
៣. សម្រាប់​ក្រប​ខណ្ឌ​ (ខ) អាយុ​ច្រើន​បំផុត​ត្រឹម ២៨ឆ្នាំ មាន​សញ្ញាប័ត្រ​បរិញ្ញាបត្ររង ឬ​សញ្ញាប័ត្រ​សមមូល
៤. សម្រាប់​ក្រប​ខណ្ឌ​ (គ) អាយុ​ច្រើន​បំផុត​ត្រឹម ២៥ឆ្នាំ មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​សញ្ញាប័ត្រ​សមមូល
៥. ផ្ដល់​អាទិភាព​ចំពោះ​បេក្ខជន​ជា​ជន​ពិការ ស្ត្រី​ជនជាតិ​ភាគ​តិច និង​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​បាន​បម្រើ​ការងារ​នៅ​ក្រសួង​កិច្ចការ​នារី
៦. នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ ជ្រើសរើស​តែ​ បេក្ខនារី
៧. មិន​ត្រូវ​អនុញ្ញាត​បេក្ខជន​ទាំង​ពីរ​ភេទ​ដែល​មាន​សញ្ញាប័ត្រ​ជំនាញ ឆ្មប ពេទ្យសត្វ វិស្វកម្ម និង​សំណង់​ស៊ីវិល
៨. មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​កិច្ចការ​នារី ចំពោះ​បេក្ខជន​ជា​ព្រះ​សង្ឃ។

សំណុំ​លិខិត​ដែល​ត្រូវ​បំពេញ៖

១. ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ប្រជែង​ជ្រើសរើស (១ច្បាប់)
២. ជីវប្រវត្តិ​សង្ខេប មាន​បិទ​រូបថត​ថ្មី​ ៤គុណ៦ (១ច្បាប់)
៣. សលាកបត្រ​ឯកត្តជន មាន​បិទ​រូបថត​ថ្មី​ ៤គុណ៦ (២ច្បាប់)
៤. បង្កាន់​ដៃ​ទទួល​ពាក្យ​សុំ​សិទ្ធិ​ប្រឡង (២ច្បាប់)
៥. សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាន​បញ្ជាក់​ពី​សមត្ថកិច្ច) (១ច្បាប់)
៦. សញ្ញាប័ត្រ​ បរិញ្ញាបត្រ​ ឬ​បរិញ្ញាបត្ររង (បាន​បញ្ជាក់​ពី​សមត្ថកិច្ច) (១ច្បាប់)
៧. លិខិត​បញ្ជាក់​ទី​លំនៅ​បច្ចុប្បន្ន​ (ថត​ចម្លង) (១ច្បាប់)
៨. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (ថត​ចម្លង) (១ច្បាប់)
៩. លិខិត​បញ្ជាក់​សុខភាព (ក្រោយ​ពេល​ជាប់​ស្ថាពរ) (១ច្បាប់)
១០. លិខិត​ថ្កោល​ទោស (ក្រោយ​ពេល​ជាប់​ស្ថាពរ) (១ច្បាប់)
១១. ជន​ពិការ​ (មាន​លិខិត​បញ្ជាក់) (១ច្បាប់)

 

កាលបរិច្ឆេទ​៖
ឈប់​ទទួល​ពាក្យ៖ ១៥ កក្កដា ២០១៦ ម៉ោង ៥ល្ងាច
សម័យ​ប្រឡង៖ ៣១ កក្កដា ២០១៦ (មណ្ឌល​ប្រឡង​នឹង​ជម្រាប​ជូន​ពេល​ក្រោយ)

 

សម្រាប់​ព័ត៌មាន​បន្ថែម៖ ០១៦ ៦១២ ៤៥៩/ ០១៦ ៨២៧ ២៦៩/ ០១៥ ៨១០ ០១១/ ០១២ ៣៩៧ ៦៣៤/ ០១២ ៩២៧ ៣០៥/ ០៨៨ ៦៧៧ ៨៨៨៨ និង​មន្ទីរ​កិច្ចការ​នារី រាជធានី​ ខេត្ត​ រៀងរាល់​ម៉ោង​ធ្វើ​ការ​។

 

ក្រសួង​កិច្ចការ​នារី​​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៥០​នាក់

 

ក្រសួង​កិច្ចការ​នារី​​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៥០​នាក់

 

ក្រសួង​កិច្ចការ​នារី​​ប្រលង​ជ្រើសរើស​មន្ត្រី​ថ្មី ៥០​នាក់

 

អត្ថបទ៖ នួន ចាន់លីហួត