បុរសគំនិតខ្លីម្នាក់ បម្រុងលោតសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជួយទាន់ (Video Inside)

(ពោធិ៍សាត់)៖ បុរសជាជាងកាត់សក់ម្នាក់ បានឡើងលើកំពូល អគារមន្ទីរពេទ្យខេត្តពោធិ៍សាត់ បម្រុងនឹងលោតសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ផ្ទះព្រៃ ជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ប៉ិរ ស៊ីផាន់ នាយប៉ុស្តិ៍ផ្ទះព្រៃ បានឱ្យដឹងថា បុរសគំនិតខ្លីខាងលើ មានឈ្មោះ ភី បូរិបូរ៉ា អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រោយពីបានជួយសង្គ្រោះរួចមក សមត្ថកិច្ចបាននាំបុរសជាជាងកាត់សក់ខាងលើ យកទៅសួរនាំនៅការិយាល័យគ្រឿងញៀនខេត្ត៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ហេតុការណ៍ស្រដៀងនេះ ក៏ធ្លាប់កើតមាន កាលពី​វេលាម៉ោង មាន​វ័យ​ជាង​៣០ឆ្នាំ ​ប៉ងធ្វើអត្តឃាតខ្លួនឯង​ ដោយ​​លោត​​ចុះពីលើ​ស្ពានអាកាស​ក្បាល​ថ្នល់​ តែ​បានធ្លាក់​ទើ​រលើ​រ៉ឺម៉ក​ម៉ូតូ​កង់៣ រួចធ្លាក់​ចុះក្រោម បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​ភ្លាមៗ ត្រូវគេហៅ​រថយន្ត​ដឹកទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​​បាត់ ។

ទោះបីជាយ៉ាង ការសម្រេច​ធ្វើអត្តឃាតនេះ គេមិនដឹង​ថា ជនរងគ្រោះ​មាន​វិបត្តិ​ ឬក៏បែកថ្នាំនោះទេ ។ ដោយមុនពេលកើតហេតុ គេ​ឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ ដោយថ្នើរ​ជើង​លើ​​ផ្លូវ​​ព្រះនរត្តម ក្នុង​​ទិសដៅ​ពី​​​ជើងទៅ​​ត្បូង ។ លុះមកដល់ចំណុចលើស្ពាន ក៏​ស្រាប់​តែ​លោត​ចុះតែម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត