បាត់បង់​ធនធានមនុស្ស​ ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ! លោក ម៉ៅ ញ៉ ស្លាប់​ក្នុង​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ លោក ម៉ៅ ញ៉ ដែល​តាម​ប្រភព​ព័ត៌មាន​ ដំបូង​អះអាង​ថា​ជា​អ្នក​បញ្ចូល​សម្លេង​ខ្សែភាពយន្ត​ ប្រចាំ​ស្ថានីយទូរទស្សន៍​កង​យោធពល ខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥​នោះ តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ ពី​បុគ្គលិក​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា លោក​មិនមែន​ជា​អ្នក​ បញ្ចូល​សម្លេង​ខ្សែភាពយន្ត​នោះ​ឡើយ តាម​ការ​ពិត​លោក​គឺជា​អ្នក​បច្ចេក​ទេស​ បញ្ចូល​បទ​ភ្លេង បទ​ចម្រៀង សម្រួល នៅ​ក្នុង​ខ្សែភាពយន្ត​ទូទៅ សម្រាប់​ចាក់​បញ្ចាំង​នៅ​ ស្ថានីយ៍ទូរទស្សន៍​ កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ មិន​ថា​ភាពយន្ត​ខ្មែរ ថៃ ឬ​ក៏​ចិន​ហុងកុង អា​មេ​រិ​ក នោះ​ទេ ។

លោក ម៉ៅ ញ៉ បាន​ស្លាប់​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ កាល​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​ជួប​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​ត្រូវ​រថយន្ត​យី​ឌុ​ប​ដឹក​ដី​ កិន​ខ្ទេច​ជើង​ទាំង​ពីរ ខណៈ​ពេល​ដែល​ រូប​លោក​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ឆ្ពោះ ទៅ​កាន់​កន្លែងធ្វើការ​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ដដែល​នោះ នៅ​លើ​កំណាត់​ ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ភូមិ​បា​គូ សង្កា​ត់ង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ម៉ៅ ញ៉ មាន​អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រ​ប៉ក​ខាងត្បូង សង្កាត់​កា​កាប ខ​ណ្ខ​ពោធិ៍​សែន​ជ័យ ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​គេហដ្ឋាន ។ លោក ម៉ៅ ញ៉ បាន​ចូល​បម្រើ​ការងារ​នៅ​ ស្ថានីយទូរទស្សន៍​ កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥ ចាប់តាំងពី​ពេល​ដែល​ស្ថានីយទូរទស្សន៍​មួយ​នេះ​កកើត​ឡើង​មក​ម្ល៉េះ ។ លោក​ជា​រៀមច្បង​មួយ​រូប​ដែល​មាន បទពិសោធន៍​ការងារ​ខ្ពស់​ផ្នែក​ ខាង​បច្ចេកទេស​បញ្ចូល​បទ​ភ្លេង បទ​ចម្រៀង និង​សម្រួល​ខ្សែភាពយន្ត​ទូទៅ​ ប្រចាំ​ស្ថានីយ ហើយ​ការ​ស្លាប់​របស់​លោក​គឺជា​ការ​បាត់បង់​ធនធាន មនុស្ស​ដ៏​សំខាន់​ម្នាក់​ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរ​ថា បុ​គ្គ​លិ​ស​របស់​ ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍​លេខ​៥​រូប​នេះ​ ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី ម៉ាក FUSO ពណ៌​លឿង ប្រភេទ​យី​ឌុ​ប ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2318 បើកបរ​ដោយ​ឈ្មោះ សុ​ប សា​រុំ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្នៅ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង កិន​បណ្ដាល​ឲ្យ​ខ្ទេច​ជើង​ទាំង​ពីរ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​នៅ​ក្រោយ​ពេល​កើត ហេតុ​ភ្លាម​ៗ​នោះ លោក​នៅ​អាច​និយាយ​ទូរស័ព្ទ​ ទៅ​កាន់​ក្រុម​គ្រួសារ​ ប្រាប់​ពី​ដំណឹង​គ្រោះថ្នាក់​របស់​ ខ្លួន​កើតឡើង​នៅឡើយ ប៉ុន្តែ​ក្រោយ​ពេល​ បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ជា​អកុសល​លោក​ក៏​បាន​ស្លាប់​ បាត់បង់​ជីវិត​តែ​ម្ដង ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា  ក៏បាន​​ទទួល​មរ​ណៈ​ភាព​ កាល​ពី​វេលា​ម៉ោង​០១​ទៀប​ភ្លឺ​​​ចូល​ថ្ងៃ​ទី០៧ ​មិថុនា ឆ្នាំ​២០១៦ ដោយសារ​ជំងឺ​​​គាំងបេះដូង​ ខណៈ​​លោក​​កំពុង​សម្តែង​​ល្ខោន​នៅ​ខេត្តតាកែវ ដែលការស្លាប់របស់លោក បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាសោកសង្រេង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បាត់បង់​ធនធានមនុស្ស​ ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ! លោក ម៉ៅ ញ៉ ស្លាប់​ក្នុង​មន្ទីរពេទ្យ

បាត់បង់​ធនធានមនុស្ស​ ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ! លោក ម៉ៅ ញ៉ ស្លាប់​ក្នុង​មន្ទីរពេទ្យ

បាត់បង់​ធនធានមនុស្ស​ ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ! លោក ម៉ៅ ញ៉ ស្លាប់​ក្នុង​មន្ទីរពេទ្យ

បាត់បង់​ធនធានមនុស្ស​ ដ៏​សំខាន់​ម្នាក់​ទៀត​ហើយ ! លោក ម៉ៅ ញ៉ ស្លាប់​ក្នុង​មន្ទីរពេទ្យ