សូ​ដ្យូ​ម (​អំបិល ឬ​ជាតិ​ប្រៃ​) និង​តម្រងនោម មាន​អ្វី​ទាក់ទង​គ្នា​?

សូ​ដ្យូ​ម (​អំបិល ឬ​ជាតិ​ប្រៃ​) និង​តម្រងនោម មាន​អ្វី​ទាក់ទង​គ្នា​?


សូ​ដ្យូ​ម (​អំបិល ឬ​ជាតិ​ប្រៃ​) និង​តម្រងនោម មាន​អ្វី​ទាក់ទង​គ្នា​?

​សូ​ដ្យូ​ម គឺជា​សារធាតុ​រ៉ែ ដែល​មាន​នៅក្នុង​អំបិល ហើយ​ជាទូទៅ គេ​ប្រើ​វា នៅ​ក្នុង​ការ​ធ្វើ​ម្ហូប​។ អំបិល ក៏​មាន​ដាក់​ច្រើន​នៅក្នុង​ប៊ីចេង ហើយ​វា​ពិតជា​ត្រូវការ​ពេល​ច្រើន បើ​អ្នក​ចង់​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​បែបនេះ​។ ទោះបីជា​យ៉ាងណា ការកាត់បន្ថយ​ជា​តិប្រៃ (​អំបិល​) មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការការពារ និង​គ្រប់គ្រង​សុខភាព​របស់​របស់​អ្នក ជាពិសេស គឺ​តម្រងនោម​។​

​ដើម្បី​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ ឬ​ជាតិ​សូ​ដ្យូ​ម អ្នក​គួរតែ ៖
-​    ​ព្យាយាម​កុំ​ដាក់​អំបិល​ច្រើន ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​
-​    ​កុំ​បន្ថែម​អំបិល ពេល​អ្នក​ញ៉ាំ​
-​    ​រៀន​អាន​អក្សរ ឬ​ការណែនាំ នៅក្នុង​កញ្ចប់​ចំណីអាហារ ឬ​ភេសជ្ជៈ​ដែល​អ្នក​ញ៉ាំ ដើម្បី​ដឹង​ថា នៅក្នុង​នោះ មាន​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​នេះ​ច្រើន​ប៉ុណ្ណា​
-​    ​អ្នក​គួរ​ចៀសវាង​អាហារ ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនជាង ៣០០ មី​លី​ក្រាម​
-​    ​កុំ​ញ៉ាំ​សាច់​ប៉ាតេ សាច់ក្រក ទឹក​ជ្រលក់ និង​អាហារ​ខ្ចប់​ស្រាប់​
-​    ​ព្យាយាម​ចម្អិន​ម្ហូបអាហា​រញ៉ាំ​ដោយ​ខ្លួនឯង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សូ​ដ្យូ​ម (​អំបិល ឬ​ជាតិ​ប្រៃ​) និង​តម្រងនោម មាន​អ្វី​ទាក់ទង​គ្នា​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជំងឺទូទៅ