គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ប្រទេស​អាឡឺម៉ង់​ជួយ​ក្នុង​ការ​នាំ​សម្រុះ​សម្រួល

កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិបាននិយាយថា រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍអាល្លឺម៉ង់ដែលមកធ្វើទស្សនកិច្ច បានយល់ព្រមបញ្ជូនសារបន្តទៅសហភាពអឺរ៉ុប ស្វែងរកជំនួយក្នុងការនាំសម្រុះសម្រួលរកដំណោះស្រាយចំពោះភាពតានតឹងនយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជា រវាងគណបក្សប្រឆាំងនិងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ លោក ហ្គឺដ មូល្លឺ (Gerd Muller) បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជាកាលពីរសៀលថ្ងៃពុធ បន្ទាប់ពីមានជំនួបជាមួយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និង លោក ជិន ប៊ុនសៀន អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលធ្វើនិយតកម្មលើគម្រោងវិនិយោគបរទេស។ លោក សុខា សព្វថ្ងៃកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិននឹងរឿងស្រីស្នេហ៍ ជាករណីមួយដែលត្រូវគេយល់ឃើញជាទូទៅថាជារឿងនយោបាយ។ លោកកំពុងសម្ងំសុខនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញ ចាប់តាំងពីមានការប៉ុនប៉ងមិនបានសម្រេចរបស់នគរបាលដើម្បីចាប់ខ្លួនលោកនៅទីនោះកាលពីខែមុន ដោយសារមិនបានធ្វើតាមដីកាកោះរបស់តុលាការចំនួនពីរលើក។ តំណាងរាស្ត្រគណបក្សប្រឆាំង សមាជិកនិងអ្នកគាំទ្រមួយចំនួន ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ហើយគណបក្សនេះបានប្រតិកម្មតបវិញដោយធ្វើពហិការមិនចូលសភា។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតថា បន្ទាប់ពីការជួបជាមួយលោក កឹម សុខា នៅទីស្នាក់ការកណ្តាលនាព្រឹកថ្ងៃពុធ លោក មូល្លឺ បានយល់ព្រមថា […]

The post គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ប្រទេស​អាឡឺម៉ង់​ជួយ​ក្នុង​ការ​នាំ​សម្រុះ​សម្រួល appeared first on The Cambodia Daily.