ម៉ារ៉ា ប៊ុណ្ណា ចេញ Original Song ហ្នឹង​គេ​ដែរ!

លោក ម៉ារ៉ា ប៊ុណ្ណា បាន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​វិញ បន្ទាប់​ពី​បាន​ផ្អាក​ជិត ១០ ឆ្នាំ​កន្លង​មក​ហើយ​នោះ។

 

ម៉ារ៉ា ប៊ុណ្ណា ចេញ Original Song ហ្នឹង​គេ​ដែរ!

 

តារា​ចម្រៀង​រូប​នេះ​ឱ្យ​ដឹង​ថា លោក​បាន​ចាប់​ផ្ដើម​ជាមួយ​ផលិតកម្ម Galaxy ដោយ​ផ្ដោត​លើ​ការ​ផលិត​បទ Original Song ហើយ​ចម្រៀង​នាំ​មក​នូវ​ក្ដី​រំពឹង​ខ្ពស់​សម្រាប់​រូប​លោក​មាន​ចំណង​ជើង​ថា”សង្សារ​ស្រី​ខារ៉ាអូខេ”។ លោក​និយាយ​ថា៖”ដោយ​សារ​បទ​ហ្នឹង​ជា Original Song ហើយ​ជា​បទ​មេ​ក្នុង​អាល់ប៊ុម​ហ្នឹង ហើយ​ចំណុច​មួយ​សំខាន់ គឺ​វា​មាន​អត្ថន័យ​ល្អ​អប់រំ​មនុស្ស”។

 

ប្រភព​ដដែល​បន្ថែម​ថា អាល់ប៊ុម​ដំបូង​ក្នុង​ផលិតកម្ម​ថ្មី​នេះ ចរាចរណ៍​លើ​ទីផ្សារ​៣​ថ្ងៃ​ហើយ ដោយ​ចែកចាយ​ទៅ​ដៃគូ​សហការ​នានា។ ទោះ​បី​ជា​យ៉ាង​ណា ចម្រៀង​ទាំង​នោះ​ក៏​នឹង​ចេញ​លក់​ជា MV ខារ៉ាអូខេ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ជាមួយ​គ្នា ម៉ារ៉ា ប៊ុណ្ណា ស្នើ​ឱ្យ​មាន​ការ​គាំទ្រ​ចំពោះ​សមិទ្ធផល​មិន​ចម្លង​របស់​លោក​ពី​សំណាក់​មហាជន៕

 

អត្ថបទ៖ សំ ជំនាញ