យក​ដុំ​ថ្ម​គប់​​កញ្ចក់​ឡាន​ក្លាយ​ជា​វីរ​បុរស​​ ឯ​ម្ចាស់​ឡាន​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ ព្រោះ​តែ …

បើតាមចុះផ្សាយរបស់ បានឲ្យដឹងថាបុរសជនជាតិកាណាដាម្នាក់បានក្លាយទៅជាវិរបុរសក្នុងចិត្តមនុស្សជាច្រើនក្រោយពីគាត់បានយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយដើម្បីជួយសង្គ្រោះសត្វឆ្កែមួយក្បាលដែលជាប់នៅក្នុងរថយន្តនោះ ព្រោះម្ចាស់ទុកចោល។

បើតាមការឲ្យដឹងពីអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថា នៅពេលនោះមានសត្វឆ្កែមួយក្បាលបានជាប់នៅក្នុងរថយន្តមួយគ្រឿង ដោយវាបានស្រែកប្រវេប្រវាដើម្បីរកច្រកចេញ ពីព្រោះតែសីតុណ្ហភាពនៅពេលនោះវាក្ដៅ ដែលឆ្កែពិបាកនឹងទ្រាំខ្លាំងណាស់។ សាក្សីដដែលបានបន្តថា បន្តិចក្រោយមកបុរសម្នាក់ក៏បានយកដុំថ្មមួយដុំគប់បំបែកកញ្ចក់ ដើម្បីជួយសង្គ្រោះឆ្កែមួយក្បាលនោះ ដែលធ្វើឲ្យមនុស្សនៅជុំវិញនោះមានការកោតសរសើរពីទឹកចិត្តរបស់គាត់ ដោយមិនខ្វល់ថាគាត់អាចនឹងត្រូវចេញថ្លៃខូចខាតរថយន្តរបស់គេ។

ក្រោយពីការវាយបំបែកកញ្ចក់រថយន្តបានជាង ៥០ នាទី ទើបគូស្នេហ៍មួយគូដែលជាម្ចាស់រថយន្ត ក៏ដូចជាម្ចាស់បង្ហាញខ្លួន ដែលពួកគេទាំង ២ ត្រូវបាននាំទៅទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរពីមូលហេតុដែលទុកសត្វចិញ្ចឹមរបស់ខ្លួននៅក្នុងរថយន្តដោយមិនខ្វល់ខ្វាយពីសុវត្ថិភាពរបស់វា។

នេះសំណាងណាស់ដែលបុរសម្នាក់នោះបានជួយឆ្កែមួយក្បាលនោះទាន់ពេល បើសិនជាទុកចាំដល់ម្ចាស់វាមកដល់ប្រហែលជា ឆ្កែនោះបាត់បង់ជីវិតបាត់ទៅហើយ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំសត្វឆ្កែជាច្រើនពាន់ក្បាល បានធ្លាក់ខ្លួនឈឺ ឬ ងាប់ ដោយសារមិនអាចទ្រាំទ្រនឹងកម្ដៅនៅក្នុងរថយន្តក្រោយម្ចាស់របស់ពួកវាទុកចោលនៅក្នុងរថយន្តរយៈពេលយូរ នេះបើតាមការអះអាងរបស់ សមាគមពេទ្យសត្វរបស់សហរដ្ឋអាមេរិក ៕


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • យក​ដុំ​ថ្ម​គប់​​កញ្ចក់​ឡាន​ក្លាយ​ជា​វីរ​បុរស​​ ឯ​ម្ចាស់​ឡាន​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ ព្រោះ​តែ …已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ចំនេះដឹង
Tags: