Euro 2016៖ អង់គ្លេស ជួប វេ​លស៍ មុន​ជំនួប​អ៊ុយ​ក្រែ​ន​-​អៀរ​ឡង់​ខាងជើង អាល្លឺម៉ង់​-​ប៉ូឡូញ​ និពន្ធដោយ : ថ្មីៗ       June-16-2016, 3:57 pm         64

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ អង់គ្លេស ជួប វេ​លស៍ មុន​ជំនួប​អ៊ុយ​ក្រែ​ន​-​អៀរ​ឡង់​ខាងជើង អាល្លឺម៉ង់​-​ប៉ូឡូញ​អ្នក​គាំទ្រ​ជម្រើស​ជាតិវេលស៍។ EURO2016​នា​ការប្រកួត​បើកឆាក វេ​លស៍ បាន​យកឈ្នះ​ស្លូ​វ៉ា​គី ២-១ រីឯ​អង់គ្លេស​ត្រូវបាន​រុស្ស៊ី​វាយបក​តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង​។ ជ័យជម្នះ​មួយ​បន្ថែមទៀត​នៅ​កីឡដ្ឋាន Stade Pierre-Mauroy នឹង​នាំ​ឲ្យ​វេ​លស៍​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​អង់គ្លេស​ត្រូវការ​៣​ពិន្ទុ​ជា​ចំ​បាច់​ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​។ នៅក្នុង​ពូ​ល B នេះ ស្លូ​វ៉ា​គី បាន​យកឈ្នះ​រុស្ស៊ី ២-១ កាលពី​ថ្ងៃ​ពុធ​។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន Olympique Lyonnais នា​វេលា​ម៉ោង​១១​យប់ អ៊ុយ​ក្រែ​ន និង​អៀរ​ឡង់​ខាងជើង ត្រូវ​ប្រជែង​គ្នា​រក​៣​ពិន្ទុ​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​សុទ្ធតែ​ទទួលរង​គ្រោះ​នា​ការប្រកួត​បើកឆាក​។ អ៊ុយ​ក្រែ​ន បាន​ចាញ់​អាល្លឺម៉ង់ ២-០ រីឯ​អៀរ​ឡង់​ខាងជើង​ចាញ់​ប៉ូឡូញ ១-០ ។

​នា​វេលា​ម៉ោង​២​ទៀបភ្លឺ​នៅ​កីឡដ្ឋាន Stade de France អាល្លឺម៉ង់ ត្រូវ​តទល់​ជាមួយ​ប៉ូឡូញ ដោយ​ជ័យជម្នះ​នៃ​ក្រុម​ណាមួយ​នឹង​នាំ​ឲ្យ​ពួកគេ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​ស្វ័យប្រវត្តិ​សម្រាប់​ពូ​ល C​។

​ងាក​ទៅ​ពូ​ល A ម្ចាស់ផ្ទះ​បារាំង បាន​ក្លាយជា​ក្រុម​ដំបូង​ដែល​ឈាន​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ អាល់​បា​នី ២-០ ដែល​សម្រេចបាន​ដោយ Antoine Griezmann នៅ​នាទី​៩០ និង Dimitri Payet នៅ​នាទី​៩០+៦ ។ ស្វ៊ី​ស រក្សា​ឱកាស​របស់ខ្លួន​ក្នុងការ​ឡើងទៅ​ឈរ​វគ្គ​បន្ត បន្ទាប់ពី Admir Mehmedi បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ នៅ​តង់​ទី​ពីរ ក្រោយ Bogdan Stancu បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​រូ​ម៉ា​នី​នៅ​ដើមតង់​ទីមួយ​៕

​កម្មវិធី​ប្រកួត​នា​រាត្រី​នេះ​៖
-​ម៉ោង​៨​យប់​៖ អង់គ្លេស ជួប វេ​លស៍​
-​ម៉ោង​១១​យប់​៖ អ៊ុយ​ក្រែ​ន ជួប អៀរ​ឡង់​ខាងជើង​
-​ម៉ោង​២​ទៀបភ្លឺ​៖ អាល្លឺម៉ង់ ជួប ប៉ូឡូញ​