តារាកូរ៉េប៉ុន្មានដួងនេះ សុខចិត្តធ្វើបាបស្បែកខ្លួនឯង ពីសស្អាត ទៅជាខ្មៅវិញ ព្រោះតែ….

កូរ៉េខាងត្បូង៖ ជាការពិត ស្បែកស គឺជារឿងសាមញ្ញទៅហើយ ក្នុងវិស័យK-pop តែក៏មានតារាមួយចំនួនផងដែរ សុខចិត្តផ្លាស់ប្តូរស្បែករបស់ខ្លួន ពីស ទៅជាខ្មៅវិញ។

គេហទំព័រកូរ៉េបានបង្ហាញពីតារាកូរ៉េប៉ុន្មានដួង ដែលចូលចិត្តស្បែកខ្មៅស្រគាំ ជាងស្បែកសពីធម្មជាតិ។ ចំពោះតារាទាំងនោះ តែងចំណាយពេលជាច្រើនម៉ោង ទៅគេងហាលថ្ងៃ ក្រោមពន្លឺព្រះអាទិត្យ ដ៏ក្តៅសែនឆេះ ព្រោះតែពួកគេ ត្រូវការឲ្យស្បែក ប្រែពណ៌ទៅជាត្នោតបែបមាស ដើម្បីមើលទៅកាន់តែស្រស់ស្អាត និងទាក់ទាញរឹតតែខ្លាំងឡើង។  

ក្នុងនោះដែរ តារាកូរ៉េ ដែលបានប្តូរពណ៌ស្បែក ពីសស្អាត មកខ្មៅស្រគាំវិញ មានដូចជា នាង Seolhyun ក្រុម AOA នាង Qri ក្រុម T-ARA លោក Lee Byung Hun នាង Lee Hyori នាង Hyuna នាងSooyoung ក្រុម Girl’s Genertaion លោកKai ក្រុមEXO នាងSon Dambi និងក្រុមចម្រៀងប្រុស 2PMជាដើម៕

ចុះចំណែកប្រិយមិត្តយល់ថាតារាកូរ៉េទាំងនេះ នៅតែស្រស់ស្អាតទេ ក្រោយពីប្តូរពណ៌ស្បែក? 

ប្រភព ៖
koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មាន តារាស្រីថៃមួយចំនួនផងដែរ ដែលមានស្បែកខ្មៅស្រអែម មិនសូវសដូចគេ ប៉ុន្តែមើលទៅនៅតែស្រស់ស្អាតនិងទាក់ទាញ។

នាពេលបច្ចុប្បន្ននេះ តារាស្រីថៃភាគច្រើន តែងតែចង់បានស្បែកស ដើម្បីទទួលបាននូវប្រជាប្រិយភាព ពីសំណាក់មហាជន។ ប៉ុន្តែក៏មានតារាស្រីថៃមួយចំនួន ទោះបីពួកគេស្បែកខ្មៅស្រអែមពិតមែន តែពួកគេ ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាដែរ។

យោងតាមគេហទំព័រថៃមួយ បានបង្ហាញ នូវរូបថតរបស់ តារាស្រីថៃល្បីៗមួយចំនួន ដែលមានស្បែកខ្មៅស្រអែម។ ចំពោះតារាស្រីទាំងអស់នោះ មិនមានស្បែកភ្លឺថ្លា ដូចតារាដទៃទៀត តែពួកគេក៏នៅតែស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញផងដែរ។

ក្នុងនោះដែរ តារាស្រីថៃល្បីៗ ដែលមានស្បែកខ្មៅស្រអែម មានដូចជា នាង Poo នាង Poolook Fonthip នាង Janie Thienphosuwan នាង Aniporn Chalermburanawong ( បវរកញ្ញាថៃ) នាង Jooy Warrataya នាង Pat Napapa និងនាង Nun Siraphun ជាដើម៕

តោះមើលសម្រស់របស់ តារាស្រីថៃមានស្បែកខ្មៅស្រគាំទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload