អូ​ខេ​អត់បើសិន​ជា​ក្មេងទើប​ចេះ​ដើរតេសតាសញ៉ាំ​ទឹកតែ​?

ទឹកតែត្រូវបានគេជឿថា ជំនួយដល់ការរំលាយអាហារ ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងការកើតជំងឺតាមរដូវកាលជាដើម។ ប៉ុន្តែបើសិនជាអ្នកគិតថាក្មេងទើបតែចេះដើរតេសតាស ញ៉ាំទឹកតៃមានប្រយោជន៍ ដូចមនុស្សធំនោះ អ្នកប្រហែលជាគិតខុសហើយ។ ទោះបីជាអ្នកបន្ថែមទឹកដោះគោ ឬដាក់នំបន្ថែមជាមួយក៏ប្រហែលជាអាចមានគ្រោះថ្នាក់បានដែរ។

តើទឹកតែ មានគ្រោះថ្នាក់ដល់ក្មេងតូចៗ និងក្មេងទើបតែចេះដើរដែរទេ?

ទឹកតែ គឺជាភេសជ្ជៈសម្រាប់មនុស្សធំ។ ក្មេងតូចៗ អាចមានប្រតិកម្ម នឹងសារធាតុក្នុងទឹកតែ ដែលរំខានដល់ការបឺតស្រូបជាតិកាល់ស្យូម និងនាំឲ្យខ្វះជាតិកាល់ស្យូម ឬការបង្កបង្កើតឆ្អឹងបាន។ ការបន្តឲ្យក្មេងញ៉ាំទឹកតែកាន់តែយូរ អាចប៉ះពាល់ដល់ខួរក្បាល សាច់ដុំ ប្រព័ន្ធសរសៃប្រសាទ និងការលូតលាស់រចនាសម្ព័ន្ធរាងកាយរបស់ពួកគេបាន។ ផលរំខានដែលកើតមាន ជាញឹកញាប់មួយចំនួនរបស់ទឹកតែ ចំពោះក្មេងតូចៗ មានដូចជា ៖
• ខ្សោយកំហាប់ឆ្អឹង
• ឈឺរាងកាយជាពិសេសជើងតែម្តង
• កង្វះការផ្ចង់អារម្មណ៍ ដែលជាហេតុនាំឲ្យឆេវឆាវ និងមានអាកប្បកិរិយាមិនធម្មតាផ្សេងៗទៀត
• ខ្សោយសាច់ដុំ៕

ប្រភព៖ iknow

  • អូ​ខេ​អត់បើសិន​ជា​ក្មេងទើប​ចេះ​ដើរតេសតាសញ៉ាំ​ទឹកតែ​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាព
Tags: