បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​

បរិក្ខារស្រូបយកអាហារមកក្រៅនេះ ពិតជាមានប្រសិទ្ធជួយបន្ថយទម្ងន់សន្សឹមៗ និងសុវត្ថិភាព ។ វាបានទទួលអាជ្ញាប័ណ្ណពីនាយកដ្ឋានគ្រប់គ្រងស្បៀងអាហារ និងឱសថអាមេរិក “FDA” អនុវញ្ញាតឲ្យហើយ ។

បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​

គួររម្លឹកថា ភាពធាត់ស្ងៀចត្រូវបានចាត់ទុកជាបញ្ហាសុខាភិបាលសាធារណៈលំដាប់ដំបូងរបស់ប្រទេស ព្រោះតែជំងឺនេះអាចបង្កទៅជារោគទឹកនោមផ្អែម រួចឈានដល់បេះដូង និងបញ្ហាធ្ងន់ធ្ងរខាងសុខភាពផ្សេងទៀត ។ ពលរដ្ឋអាមេរិកប្រមាណ ៣៨% កំពុងរងនូវជំងឺនេះ ។

បរិក្ខារសម្រកទម្ងន់ដ៏ចម្លែកអស្ចារ្យនេះ នឹងនាំយកអាហារពីក្រពះដោយបំពង់នោះទម្លុះស្បែកពោះ ។ វាបានទទួលច្បាប់អនុញ្ញាតហើយ ។ ប្រតិបត្តិការជាក់ស្តែងនៃបរិក្ខារទេ គឺនៅរយៈពេល ៣០ នាទី ក្រោយការបរិភោគអាហារ បរិក្ខារ Aspire Assist អាចជួយឲ្យអ្នកជំងឺដែលធាត់ស្អៀច បង្ហូរចោលកាឡូរីប្រមាណ ៣០% តាមរយៈបំពង់១ ចាក់ចោលក្នុងបង្គន់ ។ នេះគឺជាជម្រើសថ្មីបំផុត១សម្រាប់មនុស្សមានជំងឺធាត់ស្អៀចរាប់លាននាក់នៅអាមេរិក ដែលពុំអាចសម្រកទម្ងន់បានតាមវិធីសាស្ត្របែបប្រពៃណីមុនៗនោះ ។

បរិក្ខារនេះត្រូវបានបង្កើតពី “រ៉ូប៊ីណេ” ១ប្រៀបដូចជាច្រកចេញមានរាងដូចចានទាប ស្ថិតនៅខាងក្រៅរាងកាយ ។ ពីខាងក្នុងវេជ្ជបណ្ឌិតនឹងវះកាត់តភ្ជាប់បំពង់១ពីក្នុងក្រពះ ភ្ជាប់នឹង “រ៉ូប៊ីណេ” នោះ ។ ក្រោយពេលបរិភោគ អ្នកជំងឺនឹងត្រូវបានភ្ជាប់បំពង់មួយជាមួយ “រ៉ូប៊ីណេ” ច្រកចេញ ។ បន្ទាប់មក “រ៉ូប៊ីណេ” ទាំងអស់ត្រូវបានបើក ហើយបរិមាណកាឡូរី ដែលបានបរិភោគចូលតាមអាហារ នឹងហុរចាក់ទៅក្រៅ ។ ដំណើរការនេះ ប្រើពេលពី ៥ ទៅ ១០ នាទី ។

បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​បរិក្ខារនេះនឹងស្រូបយកអាហារពីក្រពះ តាមរយៈបំពង់នៅបាតក្រពះ ។

បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​វេជ្ជបណ្ឌិតភ្ជាប់បំពង់១ពីក្រពះទៅ “រ៉ូប៊ីណេ” ច្រកចេញ ។

បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​“រ៉ូប៊ីណេ” ច្រកចេញ ស្តិតនៅក្រៅរាងកាយ ។

បរិក្ខារ​ថ្មី​សន្លាង​មួយ​ដែល​ធ្វើ​ឲ្យ​ការ​សម្រក​ទម្ងន់​ពិតជា​គ្មាន​…​ពិបាក​សោះ​បន្ទាប់ពីបរិភោគអាហារ អ្នកជំងឺត្រូវបានភ្ជាប់ទុយយោ ជាមួយ “រ៉ូប៊ីណេ” នៅខាងក្រៅ ។

បណ្ឌិត William Maisel ធ្វើការនៅ FDA ឲ្យដឹងថាៈ “ប្រតិបត្តិការរបស់ AspireAssist នឹងជួយឲ្យការត្រួតត្រាបរិមាណកាឡូរីយ៉ាងមានប្រសិទ្ធភាព ដែលនេះឯងជាគោលដៅដ៏សំខាន់នៃវិធីព្យាបាលសម្រកទម្ងន់ ។ អ្នកជំងឺចាំបាច់ត្រូវបានត្រួតពិនិត្យជាប្រចាំ ហើយត្រូវអនុលោមតាមកម្មវិធីមួយ ជួយឲ្យពួកគេវិលត្រលប់មកកាន់ទម្លាប់បរិភោគត្រឹមត្រូវ ដើម្បីកាត់បន្ថយបរិមាណកាឡូរី ដែលត្រូវការ” ។

FDA មុនពិនិត្យលទ្ធផលពិសោធន៍លើមនុស្ស ១១១ នាក់ ដែលប្រើបរិក្ខារនេះគួបផ្សំជាមួយការអនុវត្តរបបហូបចុកសមស្រប រួចប្រៀបធៀបនឹងក្រុមមនុស្ស ៦០ នាក់ ផ្សេងទៀត ដែលគ្រាន់តែអនុវត្តរបបហូបចុកសុទ្ធសាធ ។ លទ្ធផល គឺក្រុមប្រើប្រាស់ AspireAssist បានបន្ថយទម្ងន់ជាមធ្យម ១២,១% ក្នុង១ឆ្នាំ ខណៈពេលក្រុមពុំប្រើថយបានតែ ៣,៦% ប៉ុណ្ណោះ ។

វិធីសាស្ត្រសម្រកទម្ងន់នេះ អាចអនុវត្តលើអ្នកជំងឺមានអាយុពី ២២ ឆ្នាំ ឡើង នឹងក្រោយពីអនុវត្តវិធីសាស្ត្រផ្សេងទៀត ពុំមានប្រសិទ្ធភាព លើកលែងការវះកាត់ចេញ ។ អ្នកអនុវត្តវិធីសាស្ត្រនេះ ច្រើនជួបអាការចង់ក្អួតចង្អោរ, ក្អួតចង្អោរ, ទល់លាមក ឬ រាករូស ។

ខាងក្រោមជាវីដេអូឃ្លីបបង្ហាញពីប្រតិបត្តិការរបស់ AspireAssist