ខាត់ សុ​ឃីម អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​…(​មាន​វីដេអូ​)

6 Videos


អ្នកនាង ខាត់ សុឃីម ដែលជាតារាកំប្លែង និង ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនោះ ពេលនេះបានសម្តែងក្តីអាណិតអាសូរដល់ក្មេងដែលបានលង់ទឹកស្លាប់ និង សោកស្តាយចំពោះ អគុណធម៌របស់គ្រូពេទ្យនៅខេត្តបាត់ដំបងថា គិតតែលុយធំ ជាងគុណធម៌ ។

P9

អ្នកនាង ខាត់ សុឃីម បានសម្តែងការមិនសប្បាយចិត្ត និង សោកស្តាយ ចំពោះអគុណធម៌របស់គ្រូពេទ្យ នៅខេត្តបាត់ដំបងដែលគិតតែពីលុយធំជាងគុណធម៌ នៅពេល អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានបង្ហោះ និង share រូបថតរួមជាមួយវីដេអូ របស់ជីតាម្នាក់បីចៅដែលបានលង់ទឹកពាងយកទៅមន្ទីរពេទ្យដើម្បី សុំការជួយសង្គោះជីវិត ប៉ុន្តែត្រូវ បានគ្រូពេទ្យ មិនព្រមទទួលការជួយសង្គ្រោះក្មេងនោះទៅវិញ ។ តាមរយៈវីដេអូនេះផងដែរ អ្នកនាង ខាត់ សុឃីម បានបង្ហាញពីអារម្មណ៍អាណិត អាសូរដល់ក្មេងដែលបានលង់ទឹកនោះ ហើយនឹងស្នើរសុំឲ្យគ្រូពេទ្យគ្រប់គ្នា គិតគុណធម៌ជាធំ ទោះបីជាលុយមានសារសំខាន់ យ៉ាងណាក៏ដោយ ប៉ុន្តែក្នុងនាមគ្រូពេទ្យម្នាក់ត្រូវគិតគុណធម៌ និង ក្តីអាណិតអាសូរដល់ អ្នកដែលទីទាល់ក្រជាមុនសិន ចាំគិតពីលុយជាក្រោយ ។

ខាត់ សុ​ឃីម អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​…(​មាន​វីដេអូ​)

គួរបញ្ចាក់ផងដែរថា កាលពីថ្មីៗនេះមានការបង្ហោះវីដេអូមួយ អំពីជីតាម្នាក់នៅខេត្តបាត់ដំបង បានបីចៅលង់ទឹកពាង ទៅពេទ្យដើម្បីជួយការសង្គ្រោះជីវិត ប៉ុន្តែប្រែជាគ្រូពេទ្យមិនព្រមជួយ សង្គ្រោះ ធ្វើឲ្យក្មេងដែលលង់ទឹកនោះត្រូវបាត់បង់ជីវិត ៕ ចួន នូវ

ខាត់ សុ​ឃីម អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​…(​មាន​វីដេអូ​)
ខាត់ សុ​ឃីម អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​…(​មាន​វីដេអូ​)
ខាត់ សុ​ឃីម អស់សង្ឃឹម​ជាមួយ​គ្រូពេទ្យ​…(​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត