ក្ដៅៗ​! អតីត​សមាជិក 4Minute ៤ រូប​សម្រេចចិត្ត​ដើរចេញ​ពី​ក្រុម ​

6 Videos


បន្ទាប់ពីក្រុមចម្រៀង 4Minute ប្រកាសរំសាយក្រុមកាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិចអ្នកតំណាងផលិតកម្ម Cube Entertainmen បានប្រកាសជាសាធារណៈថា អតីតសមាជិកក្រុម 4Minute ៤ រូបបានសម្រេចចិត្តមិនបន្តកិច្ចសន្យា និង ចាកចេញពី Cube Entertainmen ។

P9

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អតីតសមាជិកក្រុម 4Minute ៤ រូបដែលសម្រេចចិត្តចាកចេញពីទ្រនំចាស់មានដូចជា នាង ជីយុន (Jihyun) ហ្គាយ៉ុន (Gayoon) ជីយ៉ុន (Jiyoon) និង សូយុន (Sohyun) ដោយឡែកមានតែ ហេយុនណា (HyunA) ម្នាក់ឯងប៉ុណ្ណោះដែលព្រមបន្តកុងត្រាជាមួយផលិតកម្ម Cube Entertainmen ។ ជាមួយគ្នានេះដែរខាងផលិតកម្ម Cube Entertainmen បាននិយាយថា «មុននឹងសម្រេចចិត្តប្រកាសជាសាធារណៈនេះ ពួកយើងបានពិភាក្សាគ្នាជាមួយពួកគេទាំង ៤ នាក់យ៉ាងល្អិតល្អន់ ។ ពួកយើងគោរពលើការសម្រេចចិត្តរបស់ពួកគេ ហើយសង្ឃឹមថាពួកគេនឹងជោគជ័យជាងនេះនៅថ្ងៃអនាគត» ។

ក្ដៅៗ​! អតីត​សមាជិក 4Minute ៤ រូប​សម្រេចចិត្ត​ដើរចេញ​ពី​ក្រុម ​

គួររំឭកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះក្រុមចម្រៀង 4Minute ដែលធ្លាប់តែឈរជើងលើវិស័យចម្រៀង K-pop រយៈពេល ៧ ឆ្នាំមកនេះបានប្រកាសរំសាយក្រុមដោយសារដល់ថ្ងៃបញ្ចប់កុងត្រា ហើយចូលមកដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ នេះអតីតសមាជិក ៤ នាក់សម្រេចចិត្តមិនបន្ត និង ចាកចាកចេញពីផលិតកម្ម ដោយឡែកមានតែ ហេយុនណា ម្នាក់តែប៉ុណ្ណោះដែលព្រមធ្វើជាតារាចម្រៀងទោលនៅក្នុងផលិតកម្មចាស់ដដែល ៕ (ប្រភព៖ អលខេប៉ប) កុសល

ក្ដៅៗ​! អតីត​សមាជិក 4Minute ៤ រូប​សម្រេចចិត្ត​ដើរចេញ​ពី​ក្រុម ​
ក្ដៅៗ​! អតីត​សមាជិក 4Minute ៤ រូប​សម្រេចចិត្ត​ដើរចេញ​ពី​ក្រុម ​
  • ក្ដៅៗ​! អតីត​សមាជិក 4Minute ៤ រូប​សម្រេចចិត្ត​ដើរចេញ​ពី​ក្រុម ​已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សិល្បៈ