អ្នកកាសែតខេមបូឌាដេលី លោក សាំង សុឥទ្ទរិទ្ធ ធ្លាក់ខ្លួនឈឺធ្ងន់! ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវសម្បុរសជនជួយថវិកាថ្លៃព្យាបាល

(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់មួយរូប និង ជាការិនិពន្ធកាសែតឃែមបូឌាដេលី លោក សាំង សុឥទ្ធរិទ្ធ បាននិងកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់  ហើយកំពុងត្រូវការថវិកាជាចាំបាច់សម្រាប់ព្យាបាលជំងឺប្រចាំថ្ងៃរបស់ខ្លួន។

អ្នកកាសែតខេមបូឌាដេលី លោក សាំង សុឥទ្ទរិទ្ធ ធ្លាក់ខ្លួនឈឺធ្ងន់! ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវសម្បុរសជនជួយថវិកាថ្លៃព្យាបាល

លោក សាំង សុឥទ្ធរិទ្ធ ត្រូវចំណាយថវិកាប្រមាណពី ៤០ដុល្លារ ទៅ៧០ដុល្លារសម្រាប់ការលាងឈាមម្តងៗ ហើយក្នុងមួយខែលោកត្រូវ ចំណាយប្រមាណ ៦៥០ដុល្លារក្នុងមួយខែ។

ដើម្បីដោះស្រាយផលលំបាក ដែលកំពុងប្រឈមនេះ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់ រួមទាំងសប្បុរសជននានា ចូលរួមចែករំលែកថិវកាតាមលទ្ធភាព និង មនោសញ្ចេតនា សម្រាប់ការព្យាបាលជំងឺរបស់លោក សាំង  សុឥទ្ធរិទ្ធ

យោងតាមលិខិតអំពាវនាវរបស់ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា ប្រសិនសប្បុរសជនមានបំណងឧបត្ថម្ភចូលរួមដោះស្រាយទុក្ខលំបាក  របស់អ្នកព័ត៌មានជើងចាស់រូបនេះ អាចទាក់ទងទូរស័ព្ទលេខ ០១២ ៨៩៥ ៨៥៣៕


អ្នកកាសែតខេមបូឌាដេលី លោក សាំង សុឥទ្ទរិទ្ធ ធ្លាក់ខ្លួនឈឺធ្ងន់! ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវសម្បុរសជនជួយថវិកាថ្លៃព្យាបាលអ្នកកាសែតខេមបូឌាដេលី លោក សាំង សុឥទ្ទរិទ្ធ ធ្លាក់ខ្លួនឈឺធ្ងន់! ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវសម្បុរសជនជួយថវិកាថ្លៃព្យាបាល

ប្រភពៈ freshnewsasia