ងាយ​ៗ ​ធ្វើ​​ស៊ុត​​​​​បំពង​ទឹក​ត្រី​អម្ពិល​​ទុំ ញ៉ាំ​ជក់​មាត់​

សម្រាប់ស៊ុតមាន់ទា អ្នកអាចយកវាទៅចៀន ស្ងោរ អាំង ឬចំហុយតាមការចូលចិត្ត។ ជាមួយគ្នានេះ ប្រិយមិត្តប្រាកដជាធ្លាប់ទទួលទានរសជាតិស៊ុតស្ងោរជាមួយទឹកត្រីអម្ពិលទុំ។ សម្រាប់ថ្ងៃនេះអ្នកអាចដឹងពីរបៀបធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំរសជាតិឆ្ងាញ់ ដែលងាយស្រួលធ្វើ និងចំណាយពេលតិចក្នុងការចម្អិនទៀតផង៖

គ្រឿងផ្សំ៖

– ស៊ុតទា ឬស៊ុតមាន់ស្ងោររួច៤គ្រាប់ (សម្រាប់ញ៉ាំគ្នាពីរនាក់)
– ខ្ទឹមក្រហម ១០កំពឹស
– ម្ទេសក្រៀម ៥គ្រាប់
– ជីវ៉ាន់ស៊ុយ សម្រាប់លំអ
– ប្រេងឆា ១កូនចាន
– ស្ករត្នោត ៥ស្លាបព្រាបាយ
– ទឹក ៥ស្លាបព្រាបាយ
– ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ
– ទឹកត្រី ២ស្លាបព្រាបាយ

របៀបធ្វើ៖
– យកខ្ទឹមក្រហមមកហាន់ស្ដើងៗ រួចចាក់ប្រេងក្នុងខ្ទះឲ្យក្ដៅ ដាក់បំពងខ្ទឹមក្រហមឲ្យក្រៀមបន្តិច ទុកដោយឡែក។
– ដាក់ម្ទេសក្រៀមបំពងបន្តិច រួចទុកដោយឡែក រួចដាក់ស៊ុតបំពងឲ្យក្រៀមបន្តិច ទុកដោយឡែក។
– ដាក់ខ្ទះថ្មី ដាក់ទឹកចូលឲ្យពុះ រួចដាក់ស្ករត្នោត ទឹកត្រី និងទឹកអម្ពិលទុំចូល កូរឲ្យសព្វ រួចចាក់ដាក់កូនចានមួយ។
– យកស៊ុតបំពងមកពុះជាពីរចំណែក ដាក់រៀបក្នុងចាន ស្រូបទឹកជ្រលក់អម្ពិលទុំពីលើ រួចរោយខ្ទឹមក្រហមបំពង ម្ទេសក្រៀម និងស្លឹកជីវ៉ាន់ស៊ុយពីលើ ជាការស្រេច អ្នកនឹងមានស៊ុតបំពងទឹកត្រីអម្ពិលទុំឈ្ងុយឆ្ងាញ់មួយចាន៕

ប្រភព៖ sabay

  • ងាយ​ៗ ​ធ្វើ​​ស៊ុត​​​​​បំពង​ទឹក​ត្រី​អម្ពិល​​ទុំ ញ៉ាំ​ជក់​មាត់​已关闭评论
  • 54 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ចំនេះដឹង
Tags: