Skrtel បញ្ចប់អាជីពជាមួយ Liverpool វិលទៅ Fenerbahce វិញ

កីឡាករ Martin Skrtel ខ្សែការពារលេងចាស់វស្សារបស់ហង្សក្រហម Liverpool ខិតជិតយល់ព្រមក្នុងតម្លៃ ៥.៥លានផោន ដើម្បីផ្ទេរទៅកាន់ក្លិប Fenerbahce។

Martin-Skrtel-ft16

ខ្សែបម្រើអន្តរជាតិ ស្លូវ៉ាគីរូបនេះ ទើបតែចុះកុងត្រាថ្មី ៣ឆ្នាំបន្ថែមទៀតនៅកីឡដ្ឋាន Anfield កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែទទួលស្គាល់ អាជីពបាល់ទាត់របស់គេរយៈពេល ៨ឆ្នាំនេះ ត្រូវបានបញ្ចប់ ក្រោយលែងទទួលបានការពេញចិត្ត ក្រោមការដឹកនាំរបស់លោក Jurgen Klopp។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានចូលលេងតែ ៤ប្រកួតប៉ុណ្ណោះឲ្យលោក klopp បន្ទាប់ពីគ្រូបង្វឹករូបនេះ ដាក់តែកីឡាករ Kolo Toure និង Dejan Lovren ឲ្យចូលលេងច្រើនជាង។

Skrtel ធ្លាប់ត្រូវបានក្លិបអាល្លឺម៉ង់និងចិន ចាប់អារម្មណ៍ដែរនៅរដូវកាលនេះ ប៉ុន្តែបានសម្រេចចិត្តត្រលប់ទៅប្រទេស តួកគីវិញ លេងឲ្យក្លិប Fenerbahce ដែលបញ្ចប់ត្រឹមលេខ ពីរ នៅក្នុងលីក Super Lig កាលពីរដូវកាលមុន។

ហង្សក្រហម Liverpool បានទទួលយកសំណើរក្នុងតម្លៃ ៥.៥លានផោនពីក្លិបនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុលនេះ សម្រាប់កីឡាកររូបនេះ ដែលក្លិបទិញពីក្លិបបារាំង Zenit Saint-Petersburg កាលពីខែ មករា ឆ្នាំ២០០៨ក្នុងតម្លៃខ្លួន ៦.៥លានផោន និងលេងបាន ៣២០ប្រកួត៕