ក្លិបឡើងមក Premier League, Middlesbrough ទិញខ្សែការពារកូឡុំប៊ី

Middlesbrough បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារអន្តរជាតិរបស់ប្រទេសកូឡុំប៊ី គឺកីឡាករ Bernardo Espinosa នៅពេលដែលកុងត្រាលេងរបស់គេជាមួយក្លិបអេស្បាញ Sporting Gijon នឹងបញ្ចប់នៅចុងខែមិថុនានេះ។

Bernardo-Espinosa-ft16

ខ្សែការពារកណ្តាលវ័យ ២៦ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករទីពីរចុះហត្ថលេខា ជាមួយគ្រូបង្វឹក Aitor Karanka នៅរដូវកាលនេះ នៅពេលរូបគេបញ្ចប់ការផ្ទេរទៅកីឡដ្ឋាន Teeside នៅថ្ងៃទី១ កក្កដាខាងមុខនេះ ខណៈដែលកីឡាករអន្តរជាតិ ដាណឺម៉ាក Viktor Fischer ទើបយល់ព្រមការផ្ទេរពីក្លិប Ajax កាលពីខែមុន។

Espinosa ចាប់អាជីពបាល់ទាត់ជាមួយក្លិប Sevilla និងបានចំណាយពេលលេងខ្ចីជើងនៅ Racing Santander និងក្រោយមក មកលេងក្លិប Sporting Gijon ផងដែរកាលពីឆ្នាំ ២០១។ រូបគេលេងឲ្យក្លិបទាំងពីរបាន ៩០ប្រកួត។

សូមបញ្ជាក់ថា ក្លិប Middlesbrough រួមជាមួយនិង Burley និង Hull City នឹងត្រូវឡើងមកលេងនៅក្នុងលីកកំពូលអង់គ្លេស Premier League នារដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ត្រឹមលេខពីរ កាលពីរដូវកាលមុនក្នុងលីក Championships៕