Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​

6 Videos


ព័ត៌មានបែកបាក់ស្នេហារបស់តារាចម្រៀងអាមេរិកដ៏ល្បីឈ្មោះ Taylor Swift និង មិត្តប្រុស Calvin Harris បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសារព័ត៌មាន និង ដល់មិត្តៗអ្នកគាំទ្រកាលពីពេលថ្មីៗនេះ ។

P9

ខណៈពេលដែលព័ត៌មានបែកគ្នានេះមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែពេលនេះ មានគេថតបានរូបនាង និង តារាសម្តែងប្រុស Tom Hiddleston ឱបថើបគ្នាកណ្តាលវាល នៅលើកោះមួយ ។ រូបថតដែលបង្ហាញពីសកម្មភាពដ៏ស្និទ្ធស្នាលរបស់តារាចម្រៀងស្រីរូបនេះ និង តួអង្គប្អូនប្រុសកំពូលវីរបុរសញញួរសិល្ប៍ក្នុងរឿង Avengers នេះ ត្រូវបានសារព័ត៌មានដ៏ល្បី The Sun យកមកចុះផ្សាយលើទំព័រមុខ ។ គេបានដឹងទៀតថា រូបថតនេះត្រូវគេថតបាននៅលើកោះ Rhode ដែលទីកន្លែងនេះនាង Taylor ក៏ធ្លាប់មកដើរកម្សាន្តជាមួយនឹងអតីតមិត្តប្រុស Calvin ពេលនៅជាមួយគ្នាផងដែរ ។

Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​

ប្រភពមួយចំនួនបានឲ្យដឹងដែរថា ពេលដែលអ្នកទាំងពីរឱបថើបគ្នានោះ ពួកគេមិនមែននៅតែពីរនាក់ទេ គឺមានមនុស្សប្រមាណ ២០ នាក់នៅក្បែរខាងពួកគេ ហើយមុនពេលរូបថតទាំងនេះត្រូវបានចែកចាយបន្តជាសាធារណៈ អតីតមិត្តប្រុសនាងបានបញ្ឈប់ការតាមដាន (unfollow) ក្នុងបណ្តាញសង្គម និង លុបរូបថតដែលធ្លាប់ស្និទ្ធស្នាលជាមួយគ្នាចោលទាំងអស់ពីគណនីរបស់គេ ។

Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​

គួររំឭកដែរថា មូលហេតុដែលអ្នកទាំងពីរបែកគ្នានៅតែស្រពិចស្រពិលនៅឡើយ ស្របពេលដែលមានប្រភពខ្លះបានឲ្យដឹងថា ដោយសារលោក Calvin គិតថារូបគេមិនស័ក្តិសមនឹង Taylor ៕ ថាវរិទ្ធ (ប្រភព ៖ យ៉ាហូ)

Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​
Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​
Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​
Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​
Taylor Swift ថើប​គ្នា​ជាមួយ​ប្រុស​ផ្សេង​ធ្វើ​ព្រងើយ មិន​ខ្វល់​អារម្មណ៍​អតីត​សង្សារ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត