ទីតាំង​ទឹក​ធ្លាប់​លិច​ធ្ងន់ធ្ងរ​១៤​កន្លែង​ ត្រូវ​បាន​កាត់បន្ថយ​១១​កន្លែង ​ក្រោយ​ភ្លៀង​ធ្លាក់​១​មេ​ធំ

ទីតាំង​ទឹក​ធ្លាប់​លិច​ធ្ងន់ធ្ងរ​១៤​កន្លែង​ ត្រូវ​បាន​កាត់បន្ថយ​១១​កន្លែង ​ក្រោយ​ភ្លៀង​ធ្លាក់​១​មេ​ធំ

ភ្នំពេញ​ ​៖​ ទីតាំង​ទឹក​ធ្លាប់​លិច​ធ្ងន់ធ្ងរ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ខណ្ឌ​ទាំង​៤​កណ្ដាល​ក្រុង​ ចំនួន​១៤​កន្លែង ត្រូវ​បាន​កាត់បន្ថយ​ការ​លិច​ទឹក​ចំនួន ១១​កន្លែង ឯ​៣​កន្លែង កំពុង​អនុវត្ត​គម្រោង ក្រោយពី​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​១​មេ​ធំ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ឆ្នាំ​២០១៦​នេះ។

នេះ​បើ​យោងតាម​ការ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុក​ជា​ផ្លូវការ​របស់​លោក​ប៉ា សុជាតិ​វង្ស ដែល​ក្នុង​នោះ​បាន​សរសេរថា ទីតាំង​ទឹក​ធ្លាប់​លិច​ធ្ងន់ធ្ងរ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខណ្ឌ​ទាំង​៤​ក្នុង​ក្រុង ចំនួន ១៤​កន្លែង ត្រូវបាន​កាត់បន្ថយ​ការ​លិច​ទឹក​ចំនួន ១១​កន្លែង ឯ​៣​កន្លែង កំពុង​អនុវត្ត​គម្រោង។

ក្នុង​ពេល​ធ្លាក់​ភ្លៀង​ធ្លាក់​រយៈពេល​២​ម៉ោង​១០​នាទី នា​រសៀល​ថ្ងៃទី​១៦​ ខែមិថុនា ​ឆ្នាំ​២០១៦​នេះ មន្ទីរ​សាធារណការ​រាជធានី សង្កេត​ឃើញ​ថា ក្នុង​ខណ្ឌ​ទាំង​៤​ទឹកបាន​ហូរ​ស្រក​យ៉ាង​លឿន ខុសពី​មុន​ច្រើន ជាពិសេស​ទីតាំង​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ ដូចជាៈ​
១-​តំបន់​មុខ​ព្រះបរមរាជវាំង ស្រក​អស់​ភ្លាម​
២-​តំបន់​វិថី​កម្ពុជា​ក្រោម ស្រក​អស់ ១០​នាទី​ក្រោយ​ភ្លៀង​
៣-​ផ្សារ​ទួល​ទំពូង​ស្រក​អស់​ភ្លាម​
៤-​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់​ស្រក​អស់​ភ្លាម​
៥-​តំបន់​ស្តុ​ប​ផ្សារ​ដេប៉ូ ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង​
៦-​តំបន់​ផ្សារកណ្តាល ស្រក​អស់ ១០​នាទី​ក្រោយ​ភ្លៀង​
៧-​តំបន់​ជុំវិញ​វត្តភ្នំ ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០​មុខ​សាលា​ខណ្ឌ​ដូនពេញ ផ្លូវ​លេខ​៩២​មុខ​សាន់វេ ស្រក​អស់ ១៥​នាទី​ក្រោយ​ភ្លៀង​
៨-​ផ្លូវ​ម៉ៅ​សេទុង​មុខ​ស្ថានទូត​ចិន ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង​
៩-​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង​
១០-​ផ្លូវ​សុខ ហុក ផ្សារ​អូរឫស្សី ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង​
១១-​ផ្លូវ​លេខ​១៦៣​ខាង​កើត​​ស្តា​ត រង្វង់​មូល​សំពៅ​មាស ស្រក​អស់​ភ្លាម​ក្រោយ​ភ្លៀង​
១២-​តំបន់​ក្រោយ​វាំង​ផ្លូវ​លេខ​១៩ ទឹក​ស្រក​អស់​អាច​​ប្រើ​ពេល ១​ម៉ោង។ គម្រោង​នឹង​ដាក់​លូ​រំដោះ​ទឹកឆា​ប់ៗ
១៣-​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ទឹក​អាច​ស្រក​អស់​រយៈពេល ២០​នាទី​ទៀត​។​
១៤-​មុខ​វត្ត​មហាមន្ត្រី​ស្រក​អស់​ភ្លាម​។​

ឆ្លងតាម​ការវាយតម្លៃ​បណ្តាញ​លូ​ថ្មី​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​ត្រូវ​កែលំអ​អណ្តូង​លូ បូម​ស្តារ​លាង​លូ និង​កាយ​សំរាម​មុខ​អណ្តូង​លូ។

សង្ឃឹមថា ក្រោយ​សាងសង់​ស្ថានីយ​បូមទឹក​ទាំង​៣​កន្លែង​នៅ​ខែសីហា​ខាងមុខ ទឹកនឹង​អាច​កាត់បន្ថយ​ការ​លិចលង់​ប្រមាណ ៧០%៕