តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​មើល​មិន​ជា​ចង.ក សម្លាប់​ខ្លួន

តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​មើល​មិន​ជា​ចង.ក សម្លាប់​ខ្លួន



បន្ទាយមានជ័យ ៖ បុរស​វ័យ​កណ្តាល​ម្នាក់​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​មើល​មិន​ជា ​ដាច់ចិត្ត​ចង.ក សម្លាប់​ខ្លួន​លើ​ដើមឈើ​នៅ​វេលា​ម៉ោ​ង​ប្រហែល​៣​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​នៅ​លើ​ដើម​ស្តុក​ស្តោ ទល់​មុខ​ផ្ទះ​ ស្ថិត​ក្នុង​ភូមិ ស្វាយស ឃុំពន្លៃ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍​ត្រី ជ័យ​ សុ​ការ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក ​បាន​ឲ្យ​ដឹង​ថា ​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ​ផង ​សា​រុំ អាយុ​៤០​ឆ្នាំ​ ចំណែក​សព​រងគ្រោះ​មាន ឈ្មោះ ឡន រួន​ ភេទ​ប្រុស ​អាយុ៤០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍​ត្រី បាន​បញ្ជាក់​ទៀត​ថា ​ឈ្មោះ​ឡ​ន​ រួន​ នេះ​សព្វថ្ងៃ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​មើល​ពុំជា ហើយ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​លក់​មើល​ជំងឺ​អស់​ នៅតែ​មើល​ពុំជាទៀត ធ្វើឲ្យជនរងគ្រោះ​តូច​ចិត្ត​យ៉ាង​ខ្លាំង​។

លោក​វរសេនីយ៍ត្រី​ បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ​ក្រុម​គ្រួសារ​បាន​ហូបបាយ​ជាមួយ​ជនរងគ្រោះ​ធម្មតា​។ លុះ​នៅ​ម៉ោង​ទៀបភ្លឺ​ក្រុម​គ្រួសារ​បាន​ប្រទះឃើញ​សព​ឈ្មោះ​ឡ​ន​ រួន​បាន​យក​ក្រមា​ទៅ​ចង.ក នៅ​លើ​ដើម​ស្តុក​ស្តោ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល ១០០​ម៉ែត្រ​ ពេលនោះ​ក្រុម​គ្រួសារ​បាន​ស្រែក​ឆោឡោ​ឡើង​ ក៏​បាន​ឡើង​ទៅ​ដាក់​សព​ចុះ​មក​ដី​ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពេល​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិត​ជា​បាន​ស្លាប់​ដោយ​ចង.ក ពិតប្រាកដ​គ្មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ឡើយ​។ សព​សមត្ថ​កិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

តូច​ចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​មើល​មិន​ជា​ចង.ក សម្លាប់​ខ្លួន