ក្តៅៗ ! ស្ថានភាព​ជំងឺ​អ្នកឧកញ៉ា ថេ​ង ប៊ុ​ន​ម៉ា កាន់តែធ្ងន់​ធ្ង​រ​ទៅ​ៗ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​បាន​បាន​ឲ្យ​ដឹងនៅ​ល្ងាច​ថ្ងៃ​ទី​១៦​មិថុនានេះ​ថា អ្នកឧកញ៉ា ថេ​ង ប៊ុ​ន​ម៉ា អគ្គនាយក​ក្រុមហ៊ុន​ថៃ​ប៊ុ​ន​រ៉ុ​ង ត្រូវ​បាន​បងប្អូន​កូនចៅ​សម្រេច​បញ្ជូន​ពី​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​មក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​រ៉ូ​យា​ល់​រតនៈ រាជធានី​ភ្នំពេញ​វិញ បន្ទាប់​ពី​ស្ថានភាព​ជំងឺលើសឈាម​ធ្ងន់ធ្ងរ​ទៅ​ៗ  ។

សូម​បញ្ជាក់​ថា អ្នកឧកញ៉ា  ថេ​ង ប៊ុ​ន​ម៉ា ជា​សេដ្ឋី និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ថែ​ប៊ុ​ន​រ៉ុ​ង ដែល​ជា​ក្រុមហ៊ុន​ធំ​ជាងគេ និង​ល្បីល្បាញ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ទស​វត្ស​ឆ្នាំ​៩០ បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​ស្ថាន​ភាព​ជំងឺ​ពេល​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ ទើប​ត្រឡប់​មក​សម្រាក​ព្យាបាល​បន្ត​នៅ​ប្រទេស​កម្ពុជា​វិញ ៕