សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​

6 Videos


តារាសម្តែង និង បង្ហាញម៉ូដស្រីរាងស្រឡូន សូដា នីតា ថ្មីៗនេះបានប្តូរម៉ូដសក់ ដោយលាបពណ៌ឡើងក្រហមឆេះតែម្តង ។ តែម៉ូដសក់បែបនេះមើលទៅហាក់ដូចជាស្អាត ប្លែកម្យ៉ាងដែរ ព្រោះសមទៅនឹងទម្រង់ផ្ទៃមុខរបស់នាង ។ វាជាធម្មតាដែលតារាស្រីជាទូទៅតែងតែផ្លាស់ប្តូរនូវស្តាយប្លែកៗដើម្បីជាការទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លូន ដែលស្តាយទាំងនោះមានដូចជាម៉ូដសក់ ស្តាយ តុបតែងមុខ ម៉ូដសម្លៀកបំពាក់ ស្បែកជើង ការបូប និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត ជាដើម ។ ហើយតាមរយៈនៃការប្តូរពណ៌សក់របស់ស្រីស្អាត សូដា នីតា បែបនេះអាចនឹង ធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើរូបសម្រស់របស់នាងកាន់តែច្រើនឡើងថែមទៀត ។

P9

សព្វថ្ងៃនេះគេសង្កេតឃើញថា ក្រៅពីការងារសិល្បៈ សូដា នីតា តែងតែឆ្លៀត ពេលធ្វើការងារសង្គមផងដែរតាមរយៈក្រុមការងារសិល្បៈរបស់នាង ដូចជាជួយប្រជា ពលរដ្ឋក្រីក្រ និង កុមារកំព្រាជាដើម ហើយដែលទង្វើបែបនេះ គឺកាន់តែធ្វើឱ្យនាងមាន ប្រជាប្រិយភាពថែមមួយកម្រិតទៀតផងដែរ ។

សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​

ហើយមុននេះបន្តិច សូដា នីតា ថែមទាំងបានប្រកាសនៅក្នុងហ្វេសប៊ុករបស់នាងថា ថ្ងៃស្អែកនេះនាងខ្ញុំ សូដា នីតា នឹងយកថវិការ និងសម្ភារៈមួយចំនួនផ្តល់ដល់ ២ គ្រួសារនៅ ខេត្តព្រៃវែង ហើយនាងខ្ញុំ សូដា នីតា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានផ្តល់ថវិការផ្ទាល់ខ្លួនជួយដល់គ្រួសារក្រីក្ររ ដែលកំពុងតែខ្វះខាត យ៉ាងខ្លាំងនៅខេត្តព្រៃវែង នោះផងដែរ ៕ យ៉ានុ

សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​
សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​
សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​
សូ​ដា នី​តា ប្តូរ​ស្ទីល​ថ្មី ខុសប្លែក​ខ្លាំង​ទេ​?​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត