អាជ្ញាធរ​អប្សរា​ធ្វើ​បទ​បង្ហាញ​ជុំវិញ​ការស្រាវជ្រាវ​នៅ​តំបន់​កោះកែរ​ និពន្ធដោយ : ថ្មីៗ       June-16-2016, 7:39 pm         79

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​អប្សរា​ធ្វើ​បទ​បង្ហាញ​ជុំវិញ​ការស្រាវជ្រាវ​នៅ​តំបន់​កោះកែរ​​សៀមរាប​៖ បទ​បង្ហាញ​ស្តីពី​លទ្ធផល​ថ្មីៗ ចំពោះ​ការស្រាវជ្រាវ​បុរាណវិទ្យា​នៅ​កោះកែរ នឹងត្រូវ​លើកយក​មក​សិក្សា ក្នុង​បទ​បង្ហាញ ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយនេះ​។ បទ​បង្ហាញ​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្នុងការ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​កោះកែរ គេ​បាន​រកឃើញ​បំណែក​វត្ថុ​បុរាណ​ជាង ២៥០០០​បំណែក ដូចជា បំណែកចាន ថូ ក្បាច់ចម្លាក់ កុ​លាក​ភាជន៍ ដែល​បំណែក​ខ្លះ​ធ្វើ​ពី​មាស សំរិទ្ធ ដែក ឆ្អឹង​សត្វ និង​ដី​ដុត ក្នុងនោះ​ក៏មាន​ការរកឃើញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ​មួយចំនួន​ផងដែរ នៅ​តំបន់​កោះកែរ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ខ្លួន​នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ ក្នុងការ​រៀបចំ​ធ្វើ​បទ​បង្ហាញ​នេះ​។ វាគ្មិន​គឺ​លោក អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Kyle Latinis បុរាណ​វិទូ​នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ ប្រទេស​សិង្ហ​បុរី​។​
​បទ​បង្ហាញ​ខាងលើ ធ្វើឡើង​នៅ​ថ្ងៃទី​២១ មិថុនា​ខាងមុខនេះ វេលា​ម៉ោង ២​កន្លះ នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។

​គួររម្លឹកថា ការធ្វើ​កំណាយ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ គឺមាន​រយៈពេល​២២​ថ្ងៃ​។ ការងារ​នេះ មាន​សមាជិក ១២​នាក់ មកពី​ប្រទេស​ចំនួន​៩ មាន​កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហុងកុង ញ៉ូ​ហ្សូ​វ​ឡែ​ន ភូមា និង​ស​ង្ហិ​បូរី​។ ទីតាំង​ធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ ដែល​បាន​រកឃើញ​វត្ថុតាង​ទាំងអស់នោះ រួម​មាននៅ អតីត​រាជធានី​ខ្មែរ​នៅ​អង្គរបុរី សម្បូរ​ព្រៃ​គុក អង្គរវត្ត ឧ​ត្តុ​ង្គ និង​កោះកែរ​៕