ហេតុអ្វី​បានជា​ដំឡូងបារាំង​ ជា​ជម្រើស​បន្លែ​ដ៏​ល្អ​ក្នុងការ​ ទទួលទាន​?

ដំឡូងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលអ្នកអាចពិចារណាយកវាទៅ បន្ថែមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបាន។

  • វីតាមីននិងសារធាតុចិញ្ចឹម៖ ដំឡូង គឺជាប្រភពល្អបំផុតនៃវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនដែលមាន ដូចជាវីតាមីនA, វីតាមីនB6, វីតាមីនC, ទង់ដែង, ដែក, ម៉ាញេស្យូម, ប៉ូតាស្យូមនិងជាតិសរសៃ។
  • Beta-Carotene៖ ដំឡូងសម្បូរទៅ ដោយសារធាតុbeta-carotene (ក្នុងទម្រង់ជាវីតាមីនA) ច្រើនដូចជាការ៉ុតដែរ។Beta-carotene មានទំនាក់ទំនងទៅនឹងការបង្ការនៃជំងឺមហារីកជំងឺបេះដូងជំងឺហឺតនិង ជំងឺសន្លាក់រ៉ាំរ៉ៃ។ សាច់របស់ដំឡូងមានពណ៌កាន់តែស្រអាប់ សារធាតុbeta-carotene មានកាន់តែច្រើន។
  • Carotenoids៖ ដំឡូងមានផ្ទុកcarotenoids ក្នុងទម្រង់ជាbeta-carotene។ Carotenoids មានទំនាក់ទំនងជាមួយនឹងការជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានលំនឹង និងបន្ទាបការកើនឡើងនៃអាំងស៊ុយលីន។
  • អង់ទីអុកស៊ីដង់៖ ដំឡូង សម្បូរទៅដោយអស់ទីអុកស៊ីដង់។ សារធាតុទាំងនេះជួយកំចាត់រ៉ាឌីកាល់សេរីពីរាង្គកាយដែលជួយការពារ កោសិកាពីការបំផ្លាញរបស់រ៉ាឌីកាល់សេរីនិងជួយជួសជុលកោសិកាដែល ត្រូវបានបំផ្លាញ។

វិធីចម្អិនដំឡូងដើម្បីទទួលបានប្រយោជន៍ច្រើនបំផុត៖ វិធីល្អបំផុតក្នុងការចម្អិនដំឡូងគឺអាំងឬដុត។ ការយកដំឡូងទៅស្ងោរអាចធ្វើឲ្យបាត់បង់វីតាមីននិងសារធាតុចិញ្ចឹមរបស់ វា៕

ប្រភព៖ whatsupkhmer

  • ហេតុអ្វី​បានជា​ដំឡូងបារាំង​ ជា​ជម្រើស​បន្លែ​ដ៏​ល្អ​ក្នុងការ​ ទទួលទាន​?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាព
Tags: