នាវា​ចម្បាំង​ ចិន​ ដេញ​តាម​នាវា​ផ្ទុក​យន្តហោះ​ អាមេរិក​ ពេល​កំពុង​ធ្វើ​សមយុទ្ធ​

នាវា​កងទ័ព​ជើងទឹក​មួយ​គ្រឿង​របស់​ប្រទេស​ ចិន​ បាន​បើក​តាម​ក្រោយ​នាវា​ផ្ទុក​យន្តហោះ​ ចន ស្តេនីស (John C. Stennis)​ របស់​ សហរដ្ឋ​អាមេរិក​ នៅ​ភាគ​ខាង​លិច​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុង​ពេល​ដែល​នាវា​ផ្ទុក​យន្តហោះ​ កំពុង​ធ្វើ​សមយុទ្ធ​ជា​មួយ​នឹង​នាវា​របស់​ ជប៉ុន​ និង​ ឥណ្ឌា​ ក្បែរ​ដែន​ទឹក​របស់​ប្រទេស​ ចិន ។​

សមយុទ្ធ​យោធា​របស់​នាវា​ អាមេរិក,​ ជប៉ុន​ និង​ ឥណ្ឌា​ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ឥទ្ធិពល​របស់​ប្រទេស​ ចិន​ នៅ​តំបន់​ភាគ​ខាង​លិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ជា​កន្លែង​ដែល​ទីក្រុង​ ប៉េកាំង​ ដាក់​ពង្រាយ​នាវា​មុជទឹក និង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង​ នៅ​លើ​តំបន់​ដែល​ប្រទេស​ ចិន​ ទាមទារ​ធ្វើ​ជា​កម្មសិទ្ធិ​ ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ រួម​ទាំង​ការ​សាងសង់​អគារ​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ ។​

ប្រទេស​ ចិន​ មិន​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​​រដ្ឋាភិបាល​ទីក្រុង​ ប៉េកាំង​ ចាត់​ទុក​ថា​ជា​ការ​បង្កហេតុ​ ធ្វើ​ឡើង​ដោយ​ការល្បាត​របស់​នាវា​ អាមេរិក​ នៅ​ក្បែរ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ប៉ុន្តែ​ អាមេរិក​ អះអាង​ថា​ ការល្បាត​ទាំង​នោះ​ តែង​ធ្វើ​ឡើង​ដើម្បី​ការពារ​សេរីភាព​សម្រាប់​ការ​ធ្វើ​នាវាចរណ៍ ។​

មេ​បញ្ជាការ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ ចន ស្តេនីស​ និយាយ​ថា​ នាវា​ ចិន​ មួយ​គ្រឿង​ បាន​ធ្វើ​ដំណើរ​តាម​ក្រោយ​ ចម្ងាយ​ប្រមាណ​ជាង​ ១០​ គីឡូម៉ែត្រ​ ពី​នាវា​ផ្ទុក​យន្តហោះ​ ដោយ​ចាប់​ផ្ដើម​ដេញ​តាម​ ចេញពី​សមុទ្រ​ចិន​ខាងត្បូង​ ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​កើត​ឡើង​ឡើយ ។

ប្រភព៖ kqube

  • នាវា​ចម្បាំង​ ចិន​ ដេញ​តាម​នាវា​ផ្ទុក​យន្តហោះ​ អាមេរិក​ ពេល​កំពុង​ធ្វើ​សមយុទ្ធ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: