លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​

ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញបញ្ជាភ្លាមៗដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យត្រៀមកងកម្លាំងប្រយុទ្ធ ក្នុងពេលដែល ចក្រភពអង់គ្លេស, អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក រៀបចំផែនការបញ្ជូនកងពលតូចជាច្រើនរបស់ណាតូទៅកាន់ប្រទេសទាំងឡាយដែលមានព្រំដែនជាមួយ រុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក ហ្សឺកេ សយគូ (Sergei Shoigu) និយាយថា ទាហាន រុស្ស៊ី ចាប់ផ្ដើមធ្វើសមយុទ្ធពីថ្ងៃទី ១៤ ដល់ ២២ មិថុនា មានគោលដៅធានាសមត្ថភាពកងទ័ព រុស្ស៊ី ក្នុងការអនុវត្តប្រតិបត្តិការយោធាជាច្រើន ដូចជាការចល័តទ័ពជាដើម ។ សមយុទ្ធរបស់ទាហាន រុស្ស៊ី ធ្វើឡើងប៉ុន្មានសប្ដាហ៍មុនពេលបើកសន្និសីទ ណាតូ ក្នុងទីក្រុង វ៉-ស (Warsaw) ប្រទេស ប៉ូឡូញ ដោយមហាអំណាចធំៗទាំង ៣ ដែលជាសមាជិក ណាតូ បញ្ជាក់ថា នឹងបញ្ជូនទាហានទៅកាន់អឺរ៉ុបខាងកើត ដើម្បីទប់ទល់នឹងអំណាចរបស់ប្រទេស រុស្ស៊ី ។

កងពលតូចទាំងនោះ ជាផ្នែកមួយនៃវិធានការទប់ទល់ ដែលនឹងសម្រេចក្នុងសន្និសីទថ្ងៃទី ៨ កក្កដា ក្នុងប្រទេស ប៉ូឡូញ តាមរយៈប្រតិបត្តិការឆ្លាស់វេនគ្នា, ការបង្កើតឃ្លាំងអាវុធ និងការដាក់ពង្រាយកងកម្លាំងចល័តប្រមាណ ៤ ពាន់នាក់ នៅតាមចំណុចឆែកឆេរនានា ក្នុងប្រទេស ៤ គឺ អីុស្តូនៀ, ឡេតវៀ, លីតូនៀ និង ប៉ូឡូញ ។

រដ្ឋមន្ត្រីការបរទេស អង់គ្លេស និយាយប្រាប់រដ្ឋមន្ត្រីសមាជិកណាតូថា ចក្រភពអង់គ្លេស នឹងបញ្ជូនទាហាន ៧០០ នាក់ទៅកាន់ប្រទេសនៅសមុទ្របាល់ទិក និង ប៉ូឡូញ ដែលជាការប្ដេជ្ញាដ៏មុតមាំក្នុងការការពារប្រទេសនៅសមុទ្របាល់ទិក និងប៉ូឡូញ ពេលដែលប្រទេសទាំងនោះកំពុងប្រឈមមុខនឹងអំណាចរបស់ប្រទេស រុស្ស៊ី ។ អាល្លឺម៉ង់ និង អាមេរិក ក៏បានបញ្ជាក់ថា នឹងបញ្ជូនទាហានទៅចូលរួមក្នុងកងពលតូចថ្មី ដែលមានចំនួនប្រមាណ ៤ ពាន់នាក់ ក្នុងនោះ បារាំង បញ្ជាក់ថានឹងបញ្ជូនទាហាន ២៥០ នាក់ ។
លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​

លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​

លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​

NATO Secretary-General Jens Stoltenberg chairs a NATO defence ministers meeting at the Alliance headquarters in Brussels, Belgium, June 14, 2016. REUTERS/Francois Lenoir
លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​

NATO Secretary-General Jens Stoltenberg briefs the media during a NATO defence ministers meeting at the Alliance headquarters in Brussels, Belgium, June 14, 2016. REUTERS/Francois Lenoir

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ reuters

  • លោក​ ពូទីន​ បញ្ជា​ដល់​កងទ័ព​ រុស្ស៊ី​ ទាំងអស់​ឲ្យ​ត្រៀម​ខ្លួន​ ដើម្បី​ធ្វើ​តុល្យភាព​កម្លាំង​ជា​មួយ​ណាតូ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កំសាន្ត
Tags: