ជែ​ម ម៉ា មាន​ចំណុចខ្សោយ ធ្វើឱ្យ​មិនអាច​ក្តោប​ស្ប៉ត​ពាណិជ្ជកម្ម​

6 Videos


នេះពិតជារឿងដែលមិនគួរឱ្យជឿចំពោះលោក ជែម ម៉ា (James Ma) ដែលជាតួឯកប្រុសក្នុងរឿង «ស្អប់ព្រោះស្រឡាញ់» (Piang Chai Kon Nee Mai Chai Poo Wised) ដែលបន្ទាប់ពីសម្តែងក្នុងរឿងនេះ ប្រជាប្រិយរបស់លោកបានកើនឡើងយ៉ាងខ្លាំង។

P9

ជែ​ម ម៉ា មាន​ចំណុចខ្សោយ ធ្វើឱ្យ​មិនអាច​ក្តោប​ស្ប៉ត​ពាណិជ្ជកម្ម​

ជាក់ស្តែងលោក ជែម ម៉ា បានចេញវត្តមានក្នុងរឿង «បម្រាមបេះដូង» (Khun Chai Ronapee) ដែលរួមសម្តែងជាមួយអ្នកនាង មីន ឆាលីដា (Mint Chalida) តែដោយសារជានេះរឿងដំបូងហាក់ធ្វើឱ្យទស្សនិកជនមិនសូវស្គាល់រូបលោក។ សម្រាប់ស្នាដៃទី២ តាមរយៈរឿង «អ្នកបម្រើផែនដី» (Ka Badin) បែរជាអាចទាក់ចិត្តនារីៗឱ្យលង់នឹងទេពកោសល្យសម្តែងរបស់លោក។

ជែ​ម ម៉ា មាន​ចំណុចខ្សោយ ធ្វើឱ្យ​មិនអាច​ក្តោប​ស្ប៉ត​ពាណិជ្ជកម្ម​

ឈានចូលវ័យ ២៣ ឆ្នាំ ព្រមជាមួយរូបសម្រស់ស្រស់សង្ហា ថែមទាំងចាប់ដៃគូសម្តែងជាអ្នកនាង គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) ក្នុងរឿង «ស្អប់ព្រោះស្រឡាញ់» បានធ្វើឱ្យទស្សនិកចូលចិត្តរូបលោកយ៉ាងខ្លាំង ជាពិសេសឈុតផ្អែមល្ហែមដែលទាំងពីរនាក់នេះត្រូវឱបមែនទែន និង ថើបមែនទែន ប្រៀបដូចជាគូស្នេហ៍ពិតប្រាកដមិនបានបន្លំភ្នែក។

ជែ​ម ម៉ា មាន​ចំណុចខ្សោយ ធ្វើឱ្យ​មិនអាច​ក្តោប​ស្ប៉ត​ពាណិជ្ជកម្ម​

អ្វីដែលមហាជនឆ្ងល់បំផុតនោះគឺថា បើលោក ជែម ម៉ា ពេលនេះមានទាំងព្រម មិនថារូបសម្បត្តិស្រស់សង្ហារ និង ប្រជាប្រិយភាព ហេតុអ្វីក៏មិនសូវមានស្ប៉តពាណិជ្ជកម្មអញ្ជើញរូបលោកថត។ ដោយបើតាមពាក្យវែកញែកគឺអាចពាក់ព័ន្ធនឹងតម្លៃខ្លួនរបស់លោកឡើងថ្លៃជាងមុន រីឯបញ្ហាមួយទៀតលោក ជែម ម៉ា មិនសូវមានព័ត៌មានរឿងអាស្រូវ ឬ ព័ត៌មានស្នេហាជាមួយតារាស្រីណាមួយនៅឡើយ៕ ខេរី

ជែ​ម ម៉ា មាន​ចំណុចខ្សោយ ធ្វើឱ្យ​មិនអាច​ក្តោប​ស្ប៉ត​ពាណិជ្ជកម្ម​